Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង! មន្រ្តីក្រសួងអធិការកិច្ច រៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈមពលរដ្ឋ

បានផុស

នៅ

ដើម្បីស្វែងយល់ពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានរៀបចំវេទិកាសាធារណៈនៅសាលាឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ស្តាប់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​សហការ​ជាមួយអាជ្ញាធរពាក់ព័ន្ធស្វែងរក​ដំណោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ ២០២៥ ដោយដោយមានការចូលរួមពីលោក សុខ ខារ៉ាម អភិបាលរងខេត្ត តំណាងអភិបាលខេត្តស្វាយរៀង លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ​និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។

នាឱកាសនោះ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា វេទិកានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ លោកបញ្ជាក់ទៀតថា វេទិកានេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក ចាន់ កុលបុត្រ បានបញ្ជាក់ថា៖« រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជា មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ»។
ប៉ុន្តែចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម