ព័ត៌មានជាតិ
ក្រសួងអធិការកិច្ចបើកវេទិកាសាធារណៈស្ដាប់ពីកង្វល់ និងសំណូមពរពលរដ្ឋ នៅឃុំមុខដា ស្រុករមាសហែក
ក្រសួងអធិការកិច្ច តំណាងដោយលោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានចុះរៀបចំវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីប្រជាពលរដ្ឋ នៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

វេទិកាសាធារណៈនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណសាលាឃុំមុខដា ដោយមានការចូលរួមពីលោក សុខ ខារ៉ាម អភិបាលរងខេត្តស្វាយរៀង និងលោក កែវ គង់ អនុរដ្ឋលេខាធិការនៃក្រសួងអធិការកិច្ច ព្រមទាំងលោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ទៀត។

លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច លើកឡើងថា នេះដោយសារតែការគ្រប់គ្រង និងភាពឈ្លាសវៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដែលជាកត្តាធ្វើឱ្យមានសុខសន្តិភាពនៅប្រទេសកម្ពុជាយ៉ាងពេញលេញ ទើបធ្វើឱ្យមានវត្តមានរបស់ប្រជាពលរដ្ឋបានអង្គុយជួបជុំគ្នានៅកន្លែងតែមួយ ពិភាក្សារឿងទុក្ខកង្វល់ បញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាទូទៅក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។

លោកស្រី វី ស្រីពៅ បានបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងសំណូមពរ ទុក្ខលំបាករបស់ខ្លួនដែលបានចូលរួមនៅក្នុងកម្មវិធីនោះ ដើម្បីអាជ្ញាធរដោះស្រាយជូនរាល់បញ្ហារបស់ប្រជាពលរដ្ឋ។
រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានោះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ៕
ដោយ:ភក្ដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


