Connect with us

ជីវិតកម្សាន្ដ

ខួបស្នេហ៍ ៩ឆ្នាំ! គូស្នេហ៍ចម្រៀងរ៉េប G-Devith និង បូព្រឹក្ស បង្ហាញភក្តីស្នេហ៍ចំពោះគ្នាធ្វើឱ្យអ្នកគាំទ្រស្ញប់ស្ញែង

បានផុស

នៅ

ខួបអនុស្សាវរីយ៍ក្តីស្នេហ៍ ៩ឆ្នាំ គូស្នេហ៍តារារ៉េបល្បីឈ្មោះ G-Devith និង ទេព បូព្រឹក្ស លោក ជី ដេវីត បានពោលវាចាក្នុងចិត្តទៅកាន់ភរិយា បង្ហាញពីក្តីស្រលាញ់ និងរំលឹកវេលាជូរចត់ដែលធ្លាប់ឆ្លងកាត់រួមគ្នា។

សាធារណជនដែលជាអ្នកគាំទ្រគូស្នេហ៍តារាចម្រៀងទាំងពីរដួង សុទ្ធតែបានជ្រាបហើយពីចំណងស្នេហ៍ដ៏រឹងមាំ របស់គូស្នេហ៍តារាចម្រៀងទាំងពីរនេះ ដែលធ្លាប់ឆ្លងកាត់ព្យុះភ្លៀងលើវិថីសិល្បៈច្រើនរាប់មិនអស់ បើទោះបីជាបោះជំហានដល់ចំណុចកំពូលលើវិថីចម្រៀងហើយក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារលើទំព័រហ្វេសប៊ុកផ្លូវការ G-Devith បានបង្ហាញភក្តីភាពស្នេហ៍របស់ខ្លួនទៅកាន់ភរិយាដូច្នេះថា “អបអរសាទរដំណើររួមផ្លូវរយៈពេល ៩ឆ្នាំមកនេះ អរគុណដែលស្រលាញ់និងទុកចិត្តជឿជាក់លើប្តីតែងតែលើកទឹកចិត្តជំរុញបងមកដល់ចំណុចនេះ”។ លោកថា ខ្លួនជាមនុស្សប្រុសដែលមានសំណាងណាស់! ធ្លាប់ដើររសាត់អណ្តែតតាមរយៈជីវិតតស៊ូឆ្លងកាត់ព្យុះភ្លៀងតាំងពីតូចរហូតមក តែដល់ថ្ងៃមួយ ទេវតាស្រាប់តែប្រទានប្រពន្ធដ៏ល្អមួយ សម្រាប់មើលថែលោក ទោះកាចបន្តិច តែគួរឱ្យស្រលាញ់។

លោកអះអាងទៀតថា ឧត្តមភរិយារបស់ខ្លួន ទោះធ្វើអ្វីតែងតែគិតស្វាមីរហូត មិនថាកិត្តិយសមុខមាត់ ឬរូបសម្បត្តិ។ លោកឆ្លៀត ព្រលយពាក្យមួយឃ្លាទៀតថា “ប្រពន្ធតែខ្វល់ខ្វាយ មានរឿងច្រើន បងនិយាយមិនអស់ទេ ចាំទៅនិយាយនៅ Japan វិញ។ បងជូនពរអូនសុខភាពល្អ និង កាន់តែស្រស់ស្អាតជាពិសេសសុំ Baby មួយទៀតមកអរគុណ “

ភាសានៃភក្តីស្នេហ៍ខាងលើនេះ ជាក់ស្តែង កន្លងមក លោក ងួន ចាន់ដេវីត ដែលមហាជនចាត់ទុកជាឧត្តមស្វាមីមួយរូប តែងតែធ្វើសកម្មភាពតូចធំដើម្បីគ្រួសារតូចរបស់ខ្លួន ពិសេសសម្រេចបំណងភរិយារបស់ខ្លួន និងមើលថែគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ អ្នកនាង ទេព បូប្រឹព្ស ក៏បានតបសារទៅកាន់ស្វាមីដោយបង្ហាញក្តីស្រលាញ់ និងទម្លាយការពិតមួយទៀតដែលមិនសូវមានអ្នកបានដឹងដូច្នេះថា “៩ឆ្នាំហើយដែលយើងមើលថែគ្នា យើងឆ្លងកាត់រឿងជាច្រើន ដើរចេញពីគ្នា ២ដង តែដោយនិស្ស័យវាសនា ចារមកថាយើងជាគូរ ទើបយើងមិនអាចខ្វះគ្នាបាន អ្វីដែលអូនប្រាថ្នាសូមឲ្យយើងជាគូរគ្រប់ៗជាតិ”។

គួររំលឹកថា គូស្នេហ៍តារាចម្រៀងនេះ ធ្លាប់ប្រឡូកក្នុងផលិតកម្មតែមួយ ហើយក្រោយមក ក៏ចាប់ដៃគ្នាធ្វើជាតារាចម្រៀងឯករាជ្យក្នុងវិស័យចម្រៀងរ៉េប ដោយបន្តសាងទាំងប្រជាប្រិយភាព​ និងសុភមង្គលគ្រួសារ ធ្វើឱ្យមហាជនកោតស្ញប់ស្ញែងគ្រប់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម