Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​ប្រមូលពន្ធបាន​ជិត ៧០ ប៊ីលាន​ដុល្លារ នៅឆ្នាំសារពើពន្ធ ២០២៤-២៥

បានផុស

នៅ

ប្រទេសសិង្ហបុរីប្រមូលចំណូលពន្ធ​បាន​ប្រមាណ ៨៨,៩ ប៊ីលាន​ដុល្លារសិង្ហបុរី (៦៩,៣ ប៊ីលាន​ដុល្លារ សហរដ្ឋ​អាមេរិក​) សម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥ ដោយ​កើនឡើងប្រមាណ ១០,៧ ភាគរយ​ ធៀបនឹង​ឆ្នាំសារពើពន្ធមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរចំណូលក្នុងស្រុករបស់សិង្ហបុរី (IRAS) បានឱ្យ​ដឹងកាលពីថ្ងៃព្រហស្បតិ៍ ( ទី ១១ ខែកញ្ញា ) ថា ​កំណើនប្រាក់ចំណូលពីពន្ធ ត្រូវបានជំរុញដោយកំណើនសេដ្ឋកិច្ច «ដ៏រឹងមាំ» និងការចំណាយរបស់អ្នកប្រើប្រាស់ខ្ពស់ជាងមុន។

ចំណូលពន្ធសរុបដែលប្រមូលបាន ​រួមចំណែកប្រមាណ ១២,២ ភាគរយ នៃ​ផលិតផលក្នុងស្រុកសរុប (GDP) របស់សិង្ហបុរី។

IRAS បាននិយាយថា៖ «ពន្ធដែលប្រមូលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសេវាកម្មសាធារណៈសំខាន់ៗ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់បរិយាកាសរស់នៅរបស់យើង និងបើកកម្មវិធីសង្គមដែលលើកស្ទួយជីវិតប្រជាជនសិង្ហបុរី »៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម