ព័ត៌មានជាតិ
សិង្ហបុរីបានចាត់បញ្ចូលបារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់C
ប្រទេសសិង្ហបុរីបានចាត់បញ្ចូលបារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់ C និងដាក់បន្ថែមពិន័យធ្ងន់ធ្ងរជាងមុន ចំពោះអ្នកនាំចូលនិងចែកចាយ និងអ្នកប្រើប្រាស់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។

សិង្ហបុរីបានហាមឃាត់ការនាំចូល ការលក់ និងចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិក តាំងពីខែសីហា ឆ្នាំ២០១៦។ អ្នកនាំចូលបារីអេឡិចត្រូនិក នឹងត្រូវជាប់ពន្ធនាគារចាប់ពី៣ឆ្នាំ ដល់២០ឆ្នាំ។
ចំណែកអ្នកចែកចាយបារីអេឡិចត្រូនិក ត្រូវជាប់ពន្ធនាគារ ចាប់ពី២ឆ្នាំដល់១០ឆ្នាំ។ រីឯប្រាក់ពិន័យនឹងកើនពី ៣០០ដុល្លារ សិង្ហបុរី ដល់៥០០ដុល្លារសិង្ហបុរី ចំពោះអ្នកជក់បារីអេឡិចត្រូនិកដែលមានអាយុតិចជាង១៨ឆ្នាំ និងកើនពី៥០០ដុល្លារសិង្ហបុរី ដល់៧០០ដុល្លារសិង្ហបុរី ចំពោះអ្នកដែលមានអាយុលើស១៨ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅផងដែរ។

ប្រទេសនេះក៏បានបង្កើតយន្តការតាមដានការប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមគ្រឹះស្ថានសិក្សា ដោយមានការដាក់ពិន័យចំពោះសិស្ស និស្សិតដែលនៅតែបន្តជក់បារីអេឡិចត្រូនិក ដូចជាការវាយនឹងរំពាត់ (សិស្សប្រុស) ព្យួរការសិក្សា ទំលាក់ថ្នាក់ ទទួលនិតិសម្បទា ដកហូតអាហារូបករណ៍ ឬបណ្តេញចេញជាដើម បន្ថែមលើការពិន័យជាប្រាក់។
ចំពោះមន្ត្រីរាជការ និងកងកម្លាំង ដែលរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ ការកាន់កាប់ ឬចែកចាយបារីអេឡិចត្រូនិក នឹងត្រូវទទួលពិន័យរួមមានការទម្លាក់ឋានៈនិងបណ្តេញចេញ បន្ថែមលើការពិន័យជាប្រាក់។

នៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្តីណែនាំហាមឃាត់ការនាំចូល ការធ្វើអាជីវកម្ម ការចែកចាយលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី ភី និងស៊ីស្សា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ផលិតផលហាមឃាត់ទាំងនេះ ក្នុងចំណោមកុមារ និងយុវជន មានការកើនឡើងគួរឱ្យព្រួយបារម្ភ។
មូលហេតុចម្បង គឺដោយសារបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី នៅតែមានវត្តមានក្នុងប្រទេសកម្ពុជា និងត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេងដល់សាធារណជន ជាពិសេសតាមបណ្តាញព័ត៌មានសង្គម។ ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា ពីការបំផ្លាញទាំងសតិបញ្ញា និងកាយសម្បទាដោយផលិតផលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា គួរមានគតិយុត្ត និងយន្តការរឹងមាំ ដែលមានអំណាចលើហាមឃាត់ការនាំចូល និងការចែកចាយលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីកាលពីពេលថ្មី បដិសេធច្រានចោលការវិនិយោគលើបារីអេឡិចត្រូនិកទាំងនេះ។
ការជក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី បណ្តាលឱ្យញៀន និងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខួរក្បាលរបស់កុមារ និងយុវជន ពីព្រោះវាធ្វើមានរបួសសួតធ្ងន់ធ្ងរ និងប៉ះពាល់សរីរាង្គដទៃទៀតៗ ផងដែរ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


