Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រាវជ្រាវករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ឃាត់ខ្លួនឧក្រិដ្ឋជនចិន ២ នាក់

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​បង្ខាំង​មនុស្ស​ដោយខុសច្បាប់ និង​ជំរិត​ទារ​ប្រាក់ ឃាត់ខ្លួន​ឧក្រិដ្ឋជន​ចិន ២ នាក់ យក​មក​សួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​វេលា​ម៉ោង ៤ និង ១៧ នាទី ថ្ងៃ​ទី ៧ ខែ​កញ្ញា ឆ្នាំ ២០២៥ មាន​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារ​ប្រាក់ ដោយ​ក្រុម​ជនសង្ស័យ​ចំនួន ១ ក្រុម បាន​ធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ ២ នាក់ រួមមាន ៖ ១.ឈ្មោះ TRAN HONG TRANG ភេទ​ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ​វៀតណាម និង ២.ឈ្មោះ NGAN THI KE ភេទ​ស្រី អាយុ ៤៣ ឆ្នាំ ជនជាតិ​វៀតណាម ដាក់​ចូល​ក្នុង​វ៉ាលិស រួច​លើក​ចូល​ក្នុង​រថយន្ត ចេញពី​ទីតាំង ជី យៀន រី​ស៊​ត ស្ថិត​ក្នុង​ភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន , លោក​វរសេនីយ៍ឯក ហែម បូណា និង លោក​វរសេនីយ៍​ឯក ឆាន់ គីមលី អនុ​ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ។

លុះដល់​វេលា​ម៉ោង ១ និង ២០ នាទី ថ្ងៃ​ទី ៨ ខែ​កញ្ញា ឆ្នាំ ២០២៥ កម្លាំង​ជំនាញ បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ២ នាក់ ខាងលើ នៅ​ចំណុច​ភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​កំពុង​ធ្វើការ​បង្ខាំង។

រហូត​វេលា​ម៉ោង ១៤ និង ១០ នាទី ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ កម្លាំង​ជំនាញ បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២ នាក់ រួមមាន ៖ ១.ឈ្មោះ XIE CHENGPING ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ​ចិន , ២.ឈ្មោះ LUO DEYUAN ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ​ចិន ឃាត់ខ្លួន​ត្រង់​ចំណុច​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី នៃ​ច្បាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម