Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា ការទទួលស្គាល់ការពិត ជាគោលការណ៍មួយដែលខ្លួនតែងប្រកាន់ខ្ជាប់ ដើម្បីអភិវឌ្ឍខ្លួនជានិច្ច

បានផុស

នៅ

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកអះអាងជាថ្មីថា ខ្លួននៅតែមានមោទនភាពនិងរីករាយបំផុតចំពោះតំណែងមួយនេះ ដ្បិតបានត្រឹមលំដាប់រងទី២ក៏ដោយ។ ជាក់ស្តែង ការទទួលស្គាល់ការពិត ជារឿងមួយដែលបវរកញ្ញារូបនេះតែងតែប្រកាន់ខ្ជាប់ និងប្រើគោលការណ៍នេះមកអភិវឌ្ឍខ្លួនជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ នៅក្នុងរាត្រីគ្រងមកុដកម្មវិធីប្រកួត Miss Universe Cambodia 2025 បានរកឃើញម្ចាស់មកុដគឺ ហ្វីយ៉ាតា ដោយត្រៀមខ្លួន ដើម្បីតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។ចំណែកឯកញ្ញា សុខគា គីមលាង បានតំណែងលំដាប់រងទី១ ខណ: ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រឹមលំដាប់រងទី២ ។

ទោះបីមិនបានក្លាយជាម្ចាស់មកុដកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបញ្ជាក់ជាថ្មីថានេះគ្រាន់តែជាការចាប់ផ្តើមនៃចក្រវាឡហើយកញ្ញារីករាយនឹងការចាប់ផ្តើមមួយនេះ ព្រមនឹងសម្តែងការដឹងគុណផងដែរទៅកាន់អ្នករួមដំណើរ ​ពិសេសអ្នកគាំទ្រ ដែលតែងតែឈរពីក្រោយខ្នង និងជាកម្លាំងចិត្តសម្រាប់ខ្លួន។

ដោយឡែក ទាក់ទងនឹងការតំណាងកម្ពុជាទៅប្រកួតបន្ត សាធារណជនមួយចំនួនបានចេញមកវែកញែកថា បើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ពិបាក ព្រោះជនជាតិសៀមគុំស្អប់ខ្លាំង។ ហើយបើសិនណាជា កូនអាន ក្រែងទប់ទល់នឹង Bad Comment ជនជាតិសៀមមិនបាន។

រីឯ ហ្វីយ៉ាតា ទាំងដងខ្លួនស្រឡូន ភាសាល្អ ការនិយាយល្អ សំខាន់មានភាពជឿជាក់ និងអំណាច ជាម្ចាស់មកុដដ៏ស័ក្តិសមបំផុត សម្រាប់ពេលវេលាក្នុងការបញ្ចេញសំឡេងលើឆាកអន្តរជាតិ។ ទន្ទឹមនេះ ក៏មានការស្នើសុំដែរថា “សាមគ្គីជាកូនសោរ ក្នុងចំណោម ៣នេះ ម្នាក់ណាក៏ស័ក្តសម អ៊ីចឹងឈប់វាយប្រហារគ្នាឯង”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម