កីឡា
ក្លិបព្រះខ័នរាជស្វាយរៀង ប្រមូលប្រាក់ជួយកីឡាករ Booysen Shan ព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាល
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2021) បានប្រមូលថវិកាជួយដល់កីឡាករ Booysen Shan ដែលកំពុងសម្រាកព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាលនៅមន្ទីរពេទ្យកាល់ម៉ែតកាលពីដើមខែមេសានេះ។

បើតាមការចេញផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ក្លិបនៅយប់ថ្ងៃព្រហស្បតិសប្ដាហ៍នេះ ថវិកាដែលប្រមូលសរុបបានចំនួន ២,៣៨៤ ដុល្លារសហរដ្ឋអាមេរិក។ ថវិកានេះទទួលបានការឧបត្ថម្ភពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចំនួន ១០០០ដុល្លារ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសចំនួន ៥០០ដុល្លារ បុគ្គលិកនិងកីឡាករចំនួន៨៨៤ដុល្លារ។
កីឡាករ Booysen Shan ធ្លាប់ជាសមាជិកក្នុងក្លិបព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨ ដោយរកគ្រាប់បាល់ឱ្យក្រុមបាន៧គ្រាប់។
ក្រោយទទួលបានប្រាក់ឧបត្ថម្ភដល់កីឡាករក្នុងក្លិបរបស់ខ្លួន ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រធានក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណពីការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំនិងកីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង។

កីឡាករ Booysen Shane កើតនៅទីក្រុង Cape Town ដែលជាទីក្រុងធំជាងគេទី ២ នៅប្រទេសអាហ្រ្វិកខាងត្បូង។ ខ្សែប្រយុទ្ធរូបនេះ ចាប់ផ្តើមលេងបាល់ទាត់នៅក្រុម Ajax Cape Town តាំងពីអាយុ ១០ ឆ្នាំ។ ៤ ឆ្នាំក្រោយមក បានចូលរួមជាមួយក្រុម Hellenic FC Academy ដែលជាក្រុមយុវជនមួយល្អជាងគេនៅក្នុងប្រទេស។
អំឡុងឆ្នាំ ២០១៤ កីឡាកររូបនេះបានសម្រេចចាប់អាជីពនៅក្រៅប្រទេស ដោយបានផ្លាស់ទៅក្លិបនៅប្រទេសថៃ ក្នុងក្រុម Rbac Mittraphap និង Bangkok Christian College-Tero នៅក្នុងពាន Thai Regional League Division 2 មុនធ្វើដំណើរមកកាន់កម្ពុជា។

នៅឆ្នាំ២០១៥ ដល់២០១៧ បានប្រកបអាជីពជាមួយក្លិបភ្នំពេញក្រោន ហើយនៅឆ្នាំ២០១៨ បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង។ ឆ្នាំ២០១៩ ចូលរួមជាមួយក្រុមប៉ូលិសជាលក្ខណៈខ្ចីជើង និងត្រឡប់ទៅភ្នំពេញក្រោននៅឆ្នាំ២០២០ រួចក៏បន្តផ្ទេរទៅកាន់ក្រុមណាហ្គាវើល។ នៅឆ្នាំ២០២១ ជាសមាជិកក្នុងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ។
កីឡាករវ័យ៣២ឆ្នាំរូបនេះ នៅពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បានទទួលថវិកាឧបត្ថម្ភពីក្លិបប៉ូលិសភចំនួន២៣៦៥ ដុល្លារ៕
អត្ថបទ៖ ម៉េងហួរ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់