Connect with us

ព័ត៌មានអន្ដរជាតិ

Reuters បកស្បែកមុខថៃ ជាកន្លែងចាប់ជម្រិតនិងមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ពួកបោកប្រាស់ 

បានផុស

នៅ

សារព័ត៌មានដ៏ល្បីល្បាញរបស់ពិភពលោកគឺ Reuters បានលាតត្រដាងបកស្បែកមុខប្រទេសថៃ ថាជាមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ពួកបោកប្រាស់ (Scam) និងចាប់ជម្រិតដ៏ធំ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអត្ថបទក្រោមចំណងជើង «They traveled to Thailand. They wound up cyber scam slaves in Myanmar» ចេញកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញាឆ្នាំ២០២៥», Reuters បានដកស្រង់សម្តីជនរងគ្រោះ ដោយផ្សាយថា ប្រជាជនមកពីទ្វីបអាហ្វ្រិក អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងត្រូវបានគេជួញដូរក្រោមលេសក្លែងក្លាយ ដូចជាការសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែបែរត្រូវធ្លាក់ចូលទៅក្នុងមជ្ឈមណ្ឌលឆបោកនៅប្រទេសមីយ៉ាន់ម៉ាទៅវិញ។

ជាពិសេស តំបន់ដូចជា KK Park ស្ថិតនៅព្រំដែនរវាងមីយ៉ាន់ម៉ានិងថៃ ដែលត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនចិន។ បរិវេណទាំងនេះបង្ខំឲ្យជនរងគ្រោះធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

(រូបថត៖ Reuters)

ពួកគេជាច្រើននាក់ ត្រូវបានជ្រើសរើសតាមរយៈការផ្តល់ការងារ ហើយអ្នកដែលត្រូវសម្ភាស បាននិយាយថា ពួកគេត្រូវនាំឲ្យឆ្លងកាត់ព្រលានយន្តហោះថៃដោយមនុស្សដែលតែងខ្លួនជាមន្ត្រីអន្តោប្រវេសន៍។ នៅពេលទៅដល់ប្រទេសថៃ ពួកគេត្រូវបានបោកបញ្ឆោត (ឧទាហរណ៍៖ គេប្រាប់ថាពួកគេនឹងស្នាក់នៅទីក្រុងបាងកក) បន្ទាប់មកក៏ត្រូវចាប់ជំរិត ឬបង្ខំឲ្យនាំឆ្លងកាត់ព្រំដែនទៅប្រទេសមីយ៉ាន់ម៉ា។

មានជនជាតិថៃមួយចំនួន ដូចជាបុគ្គលិកព្រលានយន្តហោះ/អន្តោប្រវេសន៍បានជាប់ពាក់ព័ន្ធក្នុងអំពើឆបោកនេះ តាមរយៈការជួយសម្រួលដល់ក្រុមជួញដូរដោយផ្ទាល់ ឬដោយការសម្រួលដល់ការធ្វើដំណើរ។

(រូបថត៖ Reuters)

ពេលនាំទៅនៅខាងក្នុងមជ្ឈមណ្ឌលឆបោក ពួកគេត្រូវបង្ខំឲ្យធ្វើការយូរ (ពី១៧ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃ) ហើយប្រសិនបើមិនសម្រេចគោលដៅ ពួកគេត្រូវរងទណ្ឌកម្មយ៉ាងសាហាវ ដូចជាការរំលោភបំពានរាងកាយ ការឆក់អគ្គិសនី ការដាក់ឲ្យនៅតែឯងឬផ្តល់អាហារមិនគ្រប់គ្រាន់ ជាដើម។

ជនរងគ្រោះមួយចំនួនព្យាយាមរត់គេចខ្លួន ដូចជាឆ្លងទន្លេនិងពួនសម្ងំក្នុងព្រៃរង់ចាំការជួយសង្គ្រោះ។ បន្ទាប់ពីជួយសង្គ្រោះ ពួកគេជាច្រើននាក់បានស្នាក់នៅក្នុង «ជំរំ» ខណៈលក្ខខណ្ឌនៅទីនោះគឺលំបាកខ្លាំង៖ អនាម័យមិនល្អ អាហារមានកំណត់ និងមានភាពណែនណាន់តាន់តាប់ជាដើម។

(រូបថត៖ Reuters)

តាមរយៈការសម្ភាសមួយ ជនរងគ្រោះម្នាក់ឈ្មោះ Oly បានប្រាប់ Reuters ថា៖ ពេលរូបគេទៅដល់ព្រលានយន្តហោះ សុវណ្ណភូមិ ក្នុងទីក្រុងបាងកក មានស្រ្តីម្នាក់ដែលមើលទៅដូចជាមន្ត្រីអន្តោប្រវេសន៍ បានដើរមកជិតគាត់ ហើយប្រាប់ឲ្យគាត់ទៅជួបមន្ត្រីម្នាក់ទៀត។

ក្រោយវាយត្រាលើលិខិតឆ្លងដែនរួច Oly ក៏ជិះរថយន្តទៅកាន់សណ្ឋាគារ ប៉ុន្តែដោយសារអស់កម្លាំង គាត់ក៏ដេកតាមរថយន្ត។ ពេលភ្ញាក់ឡើង គាត់ឃើញសញ្ញាបង្ហាញថា ខ្លួនកំពុងស្ថិតនៅខេត្តឆ្ងាយពីទីក្រុងបាងកកទៅហើយ។ បន្ទាប់មកមានរថយន្តភីកអាប់ ២គ្រឿងមានមនុស្សប្រុសជិះក្នុងនោះក៏មកដល់ ទាំងដៃមានកាន់កាំភ្លើងនិងកាំបិត ហើយដឹកគាត់ទៅកាន់តំបន់ព្រំដែនតែម្តង ទើបគាត់ដឹងថា ខ្លួនត្រូវបានគេចាប់ជម្រិត។

អត្ថបទរបស់ Reuters នេះបានស្តែងដល់ពិភពលោកឲ្យឃើញយ៉ាងច្បាស់អំពីភាពស្មោកគ្រោករបស់ថៃ ដែលមនុស្សមួយចំនួនធ្លាប់គិតថាជាឋានសួគ៌និងជាជម្រកដ៏សុខសាន្ត ប៉ុន្តែផ្ទុយទៅវិញ ថៃជាកន្លែងដ៏ខ្មៅងងឹត ពោលពេញដោយភាពបោកប្រាស់និងគ្រោះថ្នាក់បំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Anwar Ibrahim ជំរុញឲ្យថៃ ចូលតុចរចា ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម