ព័ត៌មានជាតិ
កូនខ្មែរពីររូបកាន់តំណែងជាអគ្គលេខាធិការស្ថាប័នធំទាំងពីររបស់អាស៊ានដល់ឆ្នាំ២០២៨
កូនខ្មែរចំនួន២រូបនឹងចូលកាន់តំណែង និងបន្តកាន់តំណែងជាអគ្គលេខាធិការអន្តរសភាអាស៊ាន និងអគ្គលេខាធិការអាស៊ានរហូតដល់ឆ្នាំ២០២៨។ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាលោក សួស យ៉ារ៉ា ថានេះជាមោទនភាពរបស់ខ្មែរដែលមានឥស្សរជនកាន់តំណែងក្នុងផ្នែកសាធារណៈអន្តរជាតិក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅព្រលានយន្តហោះអន្តរជាតិតេជោ លោក សួស យ៉ារ៉ា ថានេះជាភាពកក់ក្ដៅរបស់ពលរដ្ឋកម្ពុជាលើផ្នែករដ្ឋបាលសាធារណៈអន្តរជាតិក្នុងសមាគមអាស៊ានដែលមានជនជាតិខ្មែរដែលមានបទពិសោធន៍និងចំណេះដឹងអន្តរជាតិដែលធ្វើការលើផ្នែកកិច្ចសហប្រតិបត្តិការ និងកិច្ចការសន្ដិភាពនាថ្ងៃខាងមុខ។
លោកថា៖ «ពីឆ្នាំ២០២៦ ២០២៧ និង២០២៨ ព្រះរាជាណាចក្រកម្ពុជាយើងគ្រប់គ្រងទាំងអគ្គលេខាធិការអាស៊ាន គ្រប់គ្រងទាំងអគ្គលេខាធិការដ្ឋានមហាសន្និបាតអាយប៉ា ឬអន្តរសភាអាយប៉ា»។

កាលពីថ្ងៃទី២០ ខែកញ្ញា អន្តរសភាអាស៊ានហៅកាត់ថា អាយប៉ា បានសម្រេចជ្រើសតាំងលោក ចែម វីឌ្យ៉ា បេក្ខភាពមកពីកម្ពុជាជាផ្លូវការនៅក្នុងមហាសន្និបាតលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោកគឺជាកូនខ្មែរទី២ដែលកាន់ដំណែងជាន់ខ្ពស់ស្ថាប័នអាស៊ានបន្ទាប់ពីលោក កៅ គឹមហួន ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអាស៊ានកាលពីឆ្នាំ២០២៣។ អាណត្តិរបស់លោកនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦ខាងមុខ និងបញ្ចប់នៅឆ្នាំ២០២៨ តំណាលគ្នាជាមួយអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន៕
អត្ថបទ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


