ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសក្តែងៗថា ណាតូនិង EU កំពុងធ្វើសង្គ្រាមជាមួយខ្លួន
ស្ថានភាពកាន់តែឡើងកម្តៅហើយដោយពេលនេះ ប្រទេសរុស្ស៊ីបានប្រកាសដោយចំហថា អង្គការណាតូ និងសហភាពអឺរ៉ុប (EU) កំពុងធ្វើសង្គ្រាមជាមួយនឹងខ្លួន។

ការប្រកាសនេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥។
តាមការផ្សាយរបស់ RT, អ្នកការទូតកំពូលរុស្ស៊ីរូបនេះនិយាយដោយឥតលាក់លៀមថា វិបត្តិនៅអ៊ុយក្រែនគឺបង្កឡើងដោយបស្ចិមប្រទេស ដែលតាមរយៈនោះ អង្គការណាតូនិង EU បានប្រកាសសង្គ្រាមពិតប្រាកដលើប្រទេសរុស្ស៊ី ហើយពួកគេកំពុងចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនោះ។

នេះមិនមែនទើបលើកដំបូងឡើយដែលរុស្ស៊ីចង្អុលចំៗថា ណាតូកំពុងធ្វើសង្គ្រាមជាមួយខ្លួន។ ជាក់ស្តែង នៅពាក់កណ្តាលខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ក៏ប្រកាសដែរថា ណាតូ កំពុងធ្វើសង្គ្រាមជាមួយខ្លួន តាមរយៈការផ្តល់ជំនួយយោធាដោយផ្ទាល់និងប្រយោល ទៅឲ្យអ៊ុយក្រែន។
លោកព្រមានថា «គ្មានអ្វីត្រូវសង្ស័យទៀតឡើយ ហើយក៏មិនចាំបាច់រកព័ស្តុងតាងអ្វីបន្ថែមទៀតដែរ ណាតូកំពុងចូលរួមក្នុងសង្គ្រាមយ៉ាងជាក់ស្តែង តាមរយៈការផ្តល់ជំនួយយោធាឲ្យទីក្រុងកៀវ»។

សូមជម្រាបជាថ្មី បើយោងតាមវិទ្យាស្ថាន Kiel របស់ប្រទេសអាល្លឺម៉ង់, មានប្រទេសចំនួន៤១ មានចំណែកក្នុងសង្រ្គាមរបស់អ៊ុយក្រែនចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈជំនួយយោធា មនុស្សធម៌ ឬហិរញ្ញវត្ថុ។
ការគាំទ្រភាគច្រើនបានមកពីសមាជិក ណាតូ ដោយរដ្ឋចំនួន ២៩ ក្នុងចំណោមរដ្ឋទាំង ៣២ របស់ខ្លួនបានផ្តល់មូលនិធិ ក៏ដូចជាប្រព័ន្ធអាវុធនានាចាប់ពីរថពាសដែក កាំភ្លើងធំ យន្តហោះ និងប្រព័ន្ធការពារដែនអាកាស រហូតដល់ដ្រូន មីស៊ីល និងសព្វាវុធផ្សេងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វិមានក្រឹមឡាំង ប្រាប់ទៅលោកត្រាំ៖ «រុស្ស៊ីជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


