Connect with us

ព័ត៌មានអន្ដរជាតិ

Anutin រុះរើរូបសំណាកមុខវិមានរដ្ឋាភិបាលចោល ដោយសារជំនឿ ខ្លាចប៉ះតំណែងដូចអ្នកមុន

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយ thethaige កាលពីថ្ងៃទី ២៦ កញ្ញា បានរាយការណ៍ថា នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul បានផ្លាស់ប្តូររូបសំណាកអាទិទេព Narasingh ត្រឡប់ទៅខាងមុខអគាររដ្ឋាភិបាល Thai Khu Fa វិញ ក្រោមហេតុផលថា ខ្លាចប៉ះពាល់ដល់តំណែងដូចអ្នកមុនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖thethaiger

ការផ្លាស់ទីលំនៅនេះបង្ហាញពីការវិលត្រឡប់នៃនិមិត្តសញ្ញាដ៏សំខាន់ទៅកាន់វិមានរដ្ឋាភិបាល ដោយវាវិលត្រឡប់ទៅទីតាំងដើមវិញ ក្នុងអំឡុងរដ្ឋាភិបាលរបស់ឧត្តមសេនីយ Prayut Chan-o-cha ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនយោបាយ និងសាសនានៃជំនឿដ៏ងុបងល់របស់រដ្ធាភិបាលថៃ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនក៏បានរាយការណ៍ទៀតថា ហេតុផលសំខាន់សម្រាប់ការផ្លាស់ប្តូររូបសំណាក Narasingha ត្រឡប់ទៅយ៉រនៃអគារ Thai Khu Fa ដែលជាទីស្នាក់ការនាយករដ្ឋមន្ត្រី ពោលគឺដើម្បីដាក់និមិត្តសញ្ញានៃការការពារឡើងវិញ និងផ្តល់យុថ្កាខាងវិញ្ញាណសម្រាប់អ្នកដែលធ្វើការនៅវិមានរដ្ឋាភិបាលឲ្យមានចិត្តមាំទាំ កុំឲ្យមានចិត្យបែកខ្ញែក។

រូបភាព៖ thethaiger

មិនតែប៉ុណ្ណោះ លោក Anutin ក៏ជឿជាក់ទៅលើ​ជំនឿ​នៃរូបសំណាក់នេះ គឺជា​អាទិទេព​ដែល​សម្លាប់​បិសាច​។ ដូច្នេះ ទីតាំងដ៏លេចធ្លោរបស់វានៅខាងក្រៅអគារ ជានិមិត្តរូបនៃការបង្រ្កាបអំពើអាក្រក់ និងភាពរឹងមាំនៃការគ្រប់គ្រង ដែលធ្វើឲ្យសាធារណជនមើលឃើញ។

ដូច្នេះហើយ ​សកម្មភាព​របស់​នាយករដ្ឋមន្រ្តីថៃថ្មីថោងរូបនេះ មិន​មែន​គ្រាន់តែ​ជា​ការ​រំកិល​វត្ថុ​នោះ​ទេ។ ប៉ុន្តែវាគឺជាការស្ដារឡើងវិញនូវនិមិត្តសញ្ញា និងជំនឿប្រពៃណីរបស់វិមានរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យវាដើរតួយ៉ាងសំខាន់ម្តងទៀតជា អាណាព្យាបាលរបស់រដ្ឋាភិបាល។ ជាពិសេស ទីតាំងរូបសំណាក់មុនបានបំផ្លាញតំណែងរបស់នាយករដ្ឋមន្រ្តីថៃមុនៗឲ្យធ្លាក់ខ្ពាក់ ក្លាយជាជនសម្អប់របស់ប្រជាជន ដែលនាំហេតុនាំឲ្យពួកគេកាន់តំណែងមិនយូរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នារីម្នាក់លក់ក្រចកដៃក្នុងតម្លៃខ្ពស់ សង្ស័យប្រើក្នុងឱសថបុរាណចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម