Connect with us

សេដ្ឋកិច្ច

​តម្លៃ​ហាង​ឆេង​មាស ​បន្ត​រក្សា​កំណើន​ខ្ពស់​

បានផុស

នៅ

តម្លៃហាងឆេងមាស​ក្នុងស្រុក​លក់ចេញ ​៤៤៨ ដុល្លារ ​ក្នុងមួយជី ខណៈ​អ្នកជំនាញ​នៅក្នុងវិស័យហិរញ្ញវត្ថុយល់ឃើញថា ​តម្លៃមាស​នៅតែបន្តរក្សាកំណើនខ្ពស់ដដែល ​រយៈពេលជាងមួយខែកន្លង​មក ​បន្ទាប់ពីព័ត៌មាន​ដែលធនាគារកណ្ដាលអាមេរិក​ ត្រៀមបន្តកាត់បន្ថយអត្រាការប្រាក់​នៅដំណាច់ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​មាន​ប្រសាសន៍ថា គិតរហូតមកដល់ពេលនេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ៤៥៣៣ ​ដុល្លារ ក្នុងមួយតម្លឹង​ដោយសារការលើកឡើងពីការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

​លោក ឡុង សំណាង បន្ថែមថា ដោយសារតែពេលវេលា​នៅ​សល់ខ្លី ​នៅក្នុងឆ្នាំ ២០២៥ ហើយ​នៅសល់ការកាត់បន្ថយអត្រាការប្រាក់ ២ ដងទៀត នៅ​ឆ្នាំ​នេះ បន្ទាប់ពីកាត់នៅថ្ងៃទី ១៨ ខែកញ្ញា ហើយគ្រោងនឹងកាត់ ២ ដង​ទៀត ធ្វើ​ឱ្យ​គេគិតថា ជា​ឱកាស​ក្នុង​ការ​ទិញមាសគឺល្អ ដោយសារ​តែប្រាក់ដុល្លារនឹងធ្លាក់ថ្លៃ។​

​ម្យ៉ាងទៀត ​ភាពតានតឹងនៃភូមិសាស្ត្រនយោយបាយ ក៏រំខានទៅដល់ដំណើរការសេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​តម្លៃមាសកើនឡើង៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម