Connect with us

ព័ត៌មានអន្ដរជាតិ

​​រដ្ឋាភិបាលថ្មី​របស់​នេប៉ាល់ បង្កក​លិខិត​ឆ្លងដែន​​ ថ្នាក់ដឹកនាំកំពូលៗ​ផ្នែកសន្តិសុខ​​​ ​​​ជុំវិញ​ការសម្លាប់​ដ៏ហិង្សា​

បានផុស

នៅ

រដ្ឋាភិបាល​​បណ្តោះអាសន្ន​​​​​របស់​ប្រទេស​នេប៉ាល់ បានបង្កកលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រី​នេប៉ាល់​ លោក KP Sharma Oli និងមន្ត្រី៤​រូប​​ផ្សេងទៀត ពាក់ព័ន្ធនឹងការគាបសង្កត់ដោយហិង្សានៃការតវ៉ារបស់យុវជន​នេប៉ាល់ ដែល​​ហៅ​ខ្លួន​ឯងថា«Gen Z»​ នៅទូទាំងប្រទេសកាលពីថ្ងៃទី ៨ និង ៩ខែកញ្ញា ដែល​បណ្តាល​​ឲ្យ​​យុវជន​រាប់សិប​នាក់​បាត់​បង់​ជីវិត​​និង​រង​របួស​​។

អតីតនាយករដ្ឋមន្ត្រី​នេប៉ាល់​ លោក KP Sharma Oli បង្ហាញ​ខ្លួន​លើក​ដំបូង​ក្រោយ​ផ្ទុះ​​​ការ​​តវ៉ា​ រហូតដល់​ដូរ​រដ្ឋាភិបាល​​។ Routine of Nepal banda
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោង​តាមការ​ផ្សាយ​របស់​ kathmandupost ​ដែល​មាន​មូលដ្ឋាន​នៅរដ្ឋធានី​របស់​ប្រទេស​នេប៉ាល់ កាល​ពី​ថ្ងៃ​អាទិត្យ ក្រសួង​​​​​សន្តិសុខ​មាតុភូមិ​​​​​នៃ​រដ្ឋាភិបាល​បណ្តោះអាសន្នបច្ចុប្បន្ន​ បាន​សម្រេច​​បង្កក​លិខិត​ឆ្លង​ដែន​មន្ត្រី​សំខាន់​ៗ​ ​​ដែល​ធ្វើ​ឡើង​​​តាម​អនុសាសន៍​របស់​គណៈកម្មការ​យុត្តិធម៌​ដែល​ស៊ើប​អង្កេត​ការ​បង្ក្រាប។

តាមសេចក្តីរាយការណ៍ កាលពីថ្ងៃទី ៨ខែកញ្ញា យុវជនចំនួន១៩​នាក់ត្រូវបានសម្លាប់នៅក្នុង និងជុំវិញអគារសភាសហព័ន្ធ​ នៅពេលដែលប៉ូលីសបានប្រើគ្រាប់កាំភ្លើងពិត​​ដើម្បីរារាំង​ការ​ឈានទៅមុខរបស់យុវជនដែលកំពុងតវ៉ាប្រឆាំងនឹងអំពើពុករលួយ​ដ៏ទូលំទូលាយ​ និងការហាមប្រាម​​​ដោយ​បិទ​​​ប្រព័ន្ធផ្សព្វផ្សាយសង្គម​​ដ៏​មាន​ប្រជា​ប្រិយ​ក្នុងចំណោម​យុវជន​​​​។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៥​នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។

មន្ត្រី​គ្រាក់ៗ​​​​នៃ​រដ្ឋាភិបាល​​មុន ដែលប្រឈមមុខនឹងការបង្កកលិខិតឆ្លងដែនរួមមាន លោក Ramesh Lekhak នៅ​ពេល​នោះ​ជារដ្ឋមន្ត្រីក្រសួង​សន្តិសុខ​​ ​លោក Gokarna Mani Duwadi​ រដ្ឋលេខាធិការ​​ក្រសួងសន្តិសុខ​ជាតិ, លោក Hutaraj Thapa​ ប្រធាននាយកដ្ឋានស៊ើបអង្កេតជាតិ និង លោក Chhabi Rijal ជាប្រធាន​មន្ត្រី​​​​​​ខ័ណ្ឌ​​កដ្ឋម៉ាន់ឌូ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយ Bigyan Raj Sharma សមាជិកនៃគណៈកម្មការតុលាការ។

តាមរយៈ​ការ​សម្រេច​របស់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​នេះ​​ ​មន្ត្រី​​ទាំង​៥​ជា​ក្បាលម៉ាស៊ីន​ក្នុង​រដ្ឋាភិបានមុន​ និង​​​ក្រសួង​​​​សន្តិសុខ​​​​ និង​មន្ត្រីទទួលផែន​សន្តិសុខ​នឹង​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​នេប៉ាល់​បាន​ឡើយ៕​

រ៉ាន់ រើយ​

អតីតនាយករដ្ឋមន្ត្រី​នេប៉ាល់​ លោក KP Sharma Oli។ FB
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម