ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ដាក់សំណើសុំលើកលែងទោស ពីព្រះមហាក្សត្រ
យោងតាមការចុះផ្សាយរបស់ Khaosod លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានដាក់សំណើលើកលែងទោសជាបុគ្គល ហើយបានបញ្ជូនទៅលេខាធិការដ្ឋានខុទ្ទកាល័យ (CSC) ដើម្បីចាត់វិធានការបន្ត នេះបើយោងតាមក្រសួងយុត្តិធម៌បានបញ្ជាក់ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥។

ទាក់ទិននឹងពាក្យចចាមអារ៉ាមដែលរីករាលដាលថា បន្ទាប់ពីសាលក្រមព្រហ្មទណ្ឌរបស់តុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីថៃ ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងសំណុំរឿងកម្រិតទី១៤ ។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២២០២៥ លោក ថាក់ស៊ីន បានដាក់សំណើសុំលើកលែងទោស ពីព្រះមហាក្សត្រទៅក្រសួងយុត្តិធម៌ភ្លាមៗ។
ក្រោយមក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ទោ Thawee Sodsong បានសម្រេចច្រានចោលសំណើនេះ ហើយបញ្ជូនទៅលេខាធិការដ្ឋានខុទ្ទកាល័យ (CSC) ដើម្បីចាត់ការបន្តនីតិវិធី។
ទោះជាយ៉ាងណាក៏ដោយ ការពិចារណាលើដំណើរការនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលគណៈរដ្ឋមន្ត្រីថ្មីមិនទាន់មានលទ្ធភាពពេញលេញក្នុងការអនុវត្តភារកិច្ចរបស់ខ្លួននៅឡើយ។ បន្ទាប់ពីព្រះរាជបញ្ជាចេញការតែងតាំងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ និងស្បថចូលកាន់តំណែងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ ជាមួយនឹងការប្រកាសគោលនយោបាយដែលបានគ្រោងទុកទៅកាន់សភា។

សូមជម្រាបជូនថា ក្រោយរត់គេចខ្លួនចេញទៅក្រៅប្រទេសអស់មួយរយៈធំ លោក ថាក់ស៊ីន បានវិលចូលមាតុប្រទេសខ្លួនវិញ កាលខែសីហា ឆ្នាំ២០២៣ គឺនៅមុនថ្ងៃដែលសភាថៃបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីចេញពីគណបក្សភឿថៃ ហើយត្រូវវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធធនាគារ ១ឆ្នាំ ហើយលោកក៏ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ដែលជាពេទ្យរបស់ពន្ធធាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធធាគារ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេពន្ធនាគារ ថៃ ប្រាប់បែបបទដែលលោក ថាក់ស៊ីន អាចសុំការលើកលែងទោសពីព្រះមហាក្សត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


