Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះ ជូនដំណឹងបន្ទាន់ឱ្យពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នខ្ពស់

បានផុស

នៅ

តាមរយៈព្រឹត្តិបត្រតាមដាន និងព្យាករណ៍​កម្ពស់​ទឹក​ទន្លេមេគង្គ របស់​គណៈកម្មការ​ទន្លេមេគង្គ នៅ​ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០២៥ ទឹក​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ នឹង​បន្ត​ឡើងដល់​កម្រិត​ត្រូវប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ ក្នុង​រយៈពេល ៣ទៅ ៤ថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខេត្តក្រចេះ បានជូនដំណឹងដល់​ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តក្រចេះ ជាពិសេស គ្រួសារ​ដែល​រស់នៅ​ជាប់​ដងទន្លេមេគង្គ ព្រែក អូរ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន និងរៀបចំសម្ភារៈមួយចំនួនដូចខាងក្រោម៖

• វេចខ្ចប់សម្ភារៈ​សំខាន់ៗ​ទុកជាមុន ដូចជា៖ ទឹក អាហារកំប៉ុង កញ្ចប់សង្គ្រោះបន្ទាន់ សាប៊ូ អាវ ខោ ភួយ អាវភ្លៀង ពិល ឈើគូស វិទ្យុ កាំបិត ទូរស័ព្ទ (មានភ្ជាប់ប្រព័ន្ធ១២៩៤) អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ថវិកា និង​ឯកសារសំខាន់ផ្សេងៗទៀត។

• ប្រមូល និងរៀបចំទុកដាក់​ភោគផល​កសិកម្ម ដែល​អាច​ប្រឈមទៅ​នឹង​ទឹកជំនន់ ដើម្បី​ចៀសវាង​ការខូចខាត និង​បាត់​បង់​ធ្ងន់ធ្ងរ។

• បើ​មិន​មាន​ការ​ចាំបាច់ កុំ​ចេញ​ធ្វើ​ដំណើរ ឬ​ចេញ​ទៅ​នេសាទ។

• ចង​រឹត​ផ្ទះ​សម្បែង​ឱ្យ​បាន​រឹងមាំ ណែនាំ​កូន​ចៅ​កុំឱ្យ​ទៅ​ជិត ឬ​លេង​ក្បែរ​តំបន់​ងាយ​រងគ្រោះ​។

• យក​ចិត្តទុកដាក់​តាម​ដានប្រព័ន្ធទូរស័ព្ទ ១២៩៤ របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ក្រចេះ ។

• សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពីទីតាំង ដែលត្រូវ​ជម្លៀស​ទៅស្នាក់​នៅ​បណ្តោះ​អាសន្ន​តាម​ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

• ធ្វើការផ្សព្វផ្សាយព័ត៌មាន ស្តីពីមុខសញ្ញាគ្រោះថ្នាក់ និងការណែនាំផ្សេងៗ ពីអាជ្ញាធរមូលដ្ឋាន បន្តទៅដល់ក្រុមគ្រួសារ និងសាច់ញ្ញាតិដែលខ្វះមធ្យោបាយក្នុងការទទួលបានព័ត៌មាន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម