Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន និយាយថា រុស្ស៊ី«កំពុង​មាន​ប្រៀប»​លើ​សមរភូមិ​ប្រយុទ្ធ​នៅ​​អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាស​ថា កងកម្លាំងរបស់លោកកំពុង​មាន​ប្រៀប​​លើ​​អ្វីដែលលោកហៅថាជា​«សមរភូមិដ៏សុចរិត»នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាសង្រ្គាមបានឈានចូលដល់ឆ្នាំទី៤​​ដោយមិនមានដំណោះស្រាយ​ក៏ដោយ។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថាវីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំង​កាល​ពី​ថ្ងៃទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០២៥ លោក ​ពូទីន បាន​និយាយ​ថា «យុទ្ធជន និងមេបញ្ជាការរបស់យើងបន្តការវាយប្រហារ ហើយប្រទេសទាំងមូល រុស្ស៊ីទាំងអស់កំពុងធ្វើសមរភូមិដ៏សុចរិតនេះយ៉ាង​ស្វិតស្វាញ។ យើងរួមគ្នាការពារសេចក្តីស្រឡាញ់របស់យើងចំពោះមាតុភូមិ និងការរួបរួមនៃជោគវាសនាប្រវត្តិសាស្ត្ររបស់យើង យើងកំពុងប្រយុទ្ធ ហើយយើងកំពុងមានជ័យជម្នះ»។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួននៅថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២២ ដោយកំណត់វាជា«ប្រតិបត្តិការយោធាពិសេស» ដើម្បី​លុបបំបាត់ចោល​នូវ​យោធា​ និងកម្ចាត់​ឲ្យ​អស់នូវ​របបណាស៊ី​ពីប្រទេស​​​អ៊ុយក្រែន។ ទីក្រុង​កៀវ និង​សម្ព័ន្ធមិត្ត​បដិសេធ​ការ​​អះអាង​នេះ ដោយ​ហៅ​ការ​វាយ​ប្រហារ​​ថា​ជា​ការ​ដណ្តើម​យក​ទឹក​ដី។

ជម្លោះ​បាន​អូសបន្លាយ​ជា​បន្តបន្ទាប់ ទោះបីជា​មានការ​ប្រឹងប្រែង​ខាង​ការទូត​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​បាន​រួម​បញ្ចូល​កិច្ចប្រជុំ​កំពូល​ដាច់ដោយឡែក​ជាមួយ​លោក ពូទីន ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ​​​​​​​​​​​​ ហ្សេលេនស្គី និង​មេដឹកនាំ​អឺរ៉ុប​ក៏ដោយ។

បច្ចុប្បន្ននេះប្រទេសរុស្ស៊ីកាន់កាប់ជិត ១១៤​ ៥០០​គីឡូម៉ែត្រការ៉េ ប្រហែល ១៩ភាគរយនៃទឹកដីរបស់អ៊ុយក្រែន រួមទាំងនៅ​តំបន់គ្រីមៀរ និងតំបន់ដ៏ធំនៃភាគខាងកើត និងភាគអាគ្នេយ៍។ នេះបើយោងតាម​ប្រភព​ផែនទីសមរភូមិ​បើកចំហ។

លោក ត្រាំ ដែលថ្មីៗនេះបានផ្លាស់ប្តូរជំហរ​ពី​មុនរបស់​លោក​អំពីឱកាសរបស់​ទីកៀវ បាននិយាយកាលពីសប្តាហ៍មុនថា អ៊ុយក្រែននៅតែអាចទទួលបានមកវិញនូវទឹកដីដែល​ខ្លួន​បាត់បង់។ លោក​ក៏បានបញ្ជាក់ផងដែរថា អាមេរិក​កំពុងពិនិត្យមើលសំណើរបស់ទីក្រុងកៀវសម្រាប់មីស៊ីល​គ្រូស Tomahawk ដែលអាចអនុញ្ញាតឲ្យមានការវាយលុកចូលជ្រៅក្នុងប្រទេសរុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម