Connect with us

ជីវិតកម្សាន្ដ

ដេត ស្រីនាឌ ស្នើសុំការគាំទ្រក្នុងដំណើរទៅកាន់ការប្រកួត Miss Charm 2025 នៅវៀតណាម

បានផុស

នៅ

គៀកជិតដល់ថ្ងៃចេញទៅប្រកួតនៅប្រទេសវៀតណាម នាពាក់កណ្តាលខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខនេះ កញ្ញា ដេត ស្រីនាឌ បានចេញមុខអំពាវនាវសុំការគាំទ្រក្នុងដំណើរទៅកាន់ការប្រកួត Miss Charm 2025 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ណាស់ម្ចាស់មកុដ Miss Lakamo Cambodia 2025 កញ្ញា ដេត ស្រីនាឌ ត្រូវបានជ្រើសរើសក្លាយជាបវរកញ្ញាតំណាងកម្ពុជាដើម្បីចូលរួមប្រកួ តនៅលើឆាកអន្តរជាតិក្នុងនាមជាម្ចាស់មកុដថ្មី នៃកម្មវិធីMiss Charm Cambodia2025នៅទឹកដីប្រទេសវៀតណាម នាដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។

ដេត ស្រីនាឌ បានបញ្ជាក់ឲ្យដឹងថា “ជម្រាបសួរពុកម៉ែបងប្អូនប្រជាជនកម្ពុជាជាទីគោរពស្រលាញ់ទាំង អស់គ្នានាងខ្ញុំដេតស្រីនាឌសូមលើកម្រាមដៃ១០ គោរពអំពាវនាវសូមការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នា និងបណ្តារអ្នកឧបត្ថម្ភទាំងអស់ចូលរួមគាំទ្ររូបនាងខ្ញុំក្នុងដំណើរទៅកាន់ការប្រកួត Miss Charm 2025 នៅប្រទេសវៀតណាមនាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។

បវរកញ្ញា ដេត ស្រីនាឌ បានលើកឡើងបន្ថែមថា” Miss Charm នឹងបង្ហោះរូបនិងវីឌីអូណែនាំខ្លួនតំបន់ទេសចរណ៍ របស់បេក្ខភាពជុំវិញពិភពលោកនាពេលឆាប់នេះ ដូច្នេះសូមពុកម៉ែបងប្អូនជាទីគោរពស្រលាញ់ទាំងអស់ចូលរួមបង្ហាញការគាំទ្រទៅលើបេក្ខភាពកម្ពុជាយើងឱ្យបានច្រើនៗសូមអរគុណ”។

សូមជម្រាបដែរថាកញ្ញា ដេត ស្រីនាឌ បានសម្រេចក្ដីស្រមៃរបស់ខ្លួនម្ដងទៀតលើវិស័យបវរកញ្ញាដោយនាងចូលខ្លួនប្រកួតដណ្ដើមបានជ័យលាភី និងគ្រងមកុដជាលើកដំបូងក្នុងកម្មវិធី Miss Lakamo Cambodia 2025 កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ បន្ទាប់ពីមានឱកាសគ្រងមកុដបវរកញ្ញាពេលនាងកំពុងតែសាងកេរ្តិ៍ឈ្មោះជាថ្មីឡើងវិញលើវិស័យមួយនេះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម