Connect with us

កីឡា

ហ្វីលីពីន បំបែក​កំណត់​ត្រា​​ថ្មី​អ្នក​​​មើល​​​ច្រើន​បំផុត​វគ្គ​ផ្តាច់​ព្រ័ត្រ ជើង​ឯក​បាល់ទះពិភព​លោក

បានផុស

នៅ

ប្រទេស​ហ្វីលីពីន ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទះ​ជើង​ឯក​ពិភព​លោក ឆ្នាំ ២០២៥ ដោយ​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​បំផុត​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​​ដែល​ម្ចាស់​ផ្ទះ​នៅ​ក្នុង​​សតវត្សរ៍ទី​២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះ​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​​មិន​មែន​ជាក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ក៏​អ្នក​គាំទ្រ​ហ្វីលីពីន​បាន​ចូល​ទស្សនា​ផ្ទាល់​រហូត​ដល់ ១៦ ៤២៩​នាក់ សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ រវាង ក្រុម​ជម្រើស​ជាតិ​ អ៉ីតាលី និង ប៊ុលហ្គារី កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥។

ការ​ប្រកួត​មួយ​ព្រឹត្តិការណ៍​ទាំង​មូល​ចំនួន ៦៤ ប្រកួត ដោយ​មាន​អ្នក​ទស្សនា​ផ្ទាល់​សរុប ២១៦ ៩៣០​នាក់។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ មាន​ចំនួន ១៦ ៤២៩​នាក់ ហើយ​ជា​មធ្យមភាគ​គឺ​មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន  ៣៣៩០​នាក់។

ស្ថិតិ​អ្នក​ទស្សនា​វគ្គ​ផ្តាច់​ព្រ័ត្រ

  • ឆ្នាំ ២០២៥ ម្ចាស់​ផ្ទះ ហ្វីលីពីន មាន​ទស្សនា​ផ្ទាល់ ចំនួន ១៦ ៤២៩​នាក់
  • ឆ្នាំ ២០១៤ ម្ចាស់​ផ្ទះ ប៉ូឡូញ មាន​អ្នក​ទស្សនា​ផ្ទាល់​ ចំនួន ១២ ៥២៨​នាក់
  • ឆ្នាំ ២០១០ ម្ចាស់​ផ្ទះ អ៉ីតាលី មាន​អ្នក​ទស្សនា​ផ្ទាល់ ១២ ២១១​នាក់
  • ឆ្នាំ ២០១៨ ម្ចាស់​ផ្ទះ អ៉ីតាលី មាន​អ្នក​ទស្សនា​ផ្ទាល់ ចំនួន ១២ ០១១​នាក់
  • ឆ្នាំ ២០០៦ ម្ចាស់​ផ្ទះ ជប៉ុន មាន​អ្នក​ទស្សនា​ផ្ទាល់ ចំនួន ៩ ៦៥០​នាក់
  • ឆ្នាំ ២០០២ ម្ចាស់​ផ្ទះ ប៉ូឡូញ មាន​អ្នក​ទស្សនា​ផ្ទាល់ ចំនួន ៩ ៦៣៩​នាក់
  • ឆ្នាំ ២០០២ ម្ចាស់​ផ្ទះ អាហ្សង់ទីន មាន​អ្នក​ទស្សនា​ផ្ទាល់ ចំនួន ៨ ៧៧៧​នាក់

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម