Connect with us

ព័ត៌មានជាតិ

គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី ចុះបាញ់ថ្នាំសម្លាប់មេរោគសត្វល្អិត ក្នុងបរិវេណផ្សារ

បានផុស

នៅ

គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូរឫស្សី សហការ​ជាមួយ ក្រុម​ការងារ​មកពី​មណ្ឌល​សុខភាព​ខណ្ឌ ៧ មករា បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​សត្វល្អិត​ចង្រៃ ទាំង​ក្នុង និង​ជុំវិញ​បរិវេណ​ផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ល្ងាច​ថ្ងៃ​ទី ០១ ខែ​តុលា ឆ្នាំ ២០២៥ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូរឫស្សី បាន​សហការ​ជាមួយ ក្រុម​ការងារ​មកពី​មណ្ឌល​សុខភាព​ខណ្ឌ ៧ មករា ធ្វើការ​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​សត្វល្អិត ចង្រៃ ក្នុង និង​ជុំវិញ​បរិវេណ​ផ្សារ ដើម្បី​ការពារ ថែរក្សា អនាម័យ បរិស្ថាន និង​សុខុមាលភាព​របស់​អាជីវករ​លក់ដូរ ក៏​ដូច​ជា​អតិថិជន​ដែល​ចេញចូល​ទិញ​ទំនិញ​សម្ភារៈ​ប្រចាំថ្ងៃ។

លោក ឡយ ស៊ាងអាង ប្រធាន​គណៈកម្មការ​ផ្សារ​អូរឫស្សី បាន​បញ្ជាក់​ថា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ថេង សុថុល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ៧ មករា តែងតែ​ណែនាំ​ដល់​គណៈកម្មការ​ផ្សារ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​សណ្ដាប់ធ្នាប់ បរិស្ថាន​អនាម័យ សន្តិសុខ​សុវត្ថិភាព និង​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​សត្វល្អិត​ចង្រៃ ក្នុង និង​ក្រៅ​បរិវេណ​ផ្សារ ឲ្យ​ញឹកញាប់ ព្រោះ​ទីតាំង​ផ្សារ​ជា​ទីប្រជុំជន មាន​ទាំង​អាជីវករ និង​អតិថិជន​ចេញចូល​ផ្សារ ដូច្នេះ​ត្រូវតែ​ថែរក្សា អនាម័យ​បរិស្ថាន និង​សុខុមាលភាព របស់​ពួកគាត់​ឲ្យ​បាន​ល្អ​ប្រសើរ ដែល​ជា​កាតព្វកិច្ច​របស់​កម្លាំង​អាជ្ញាធរ​គ្រប់គ្រង​ផ្សារ។

លោក​ប្រធាន​គណៈកម្មការ​ផ្សារ បញ្ជាក់​បន្ថែម​ថា មិន​ត្រឹមតែ​រក្សា​បរិស្ថាន​អនាម័យ​នោះ​ទេ ជា​រៀងរាល់​ថ្ងៃ គ្រប់​ពេល អាជីវករ​កំពុង​ដំណើរការ​លក់ដូរ អតិថិជន​ចេញចូល កម្លាំង​សន្តិសុខ​ផ្សារ​ក៏​ដើរ​ល្បាត​រក្សា​សន្តិសុខ​ជូន​ដល់​ពួកគាត់​ផង​ដែរ ជៀសវាង​កើតមាន​អំពើ​ចោរកម្ម​ជាដើម៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម