ព័ត៌មានជាតិ
ព្រលានយន្តហោះតេជោតម្លៃ ២ ០០០ លានដុល្លារ បំពាក់ម៉ាស៊ីនស្កេនទំនើប មិនបាច់អ្នកដំណើរដោះសម្ភារជាប់ខ្លួន
បើតាមមន្រ្តីជាន់ខ្ពស់មួយរូបគ្រប់គ្រងនៅអាកាសយានដ្ឋានអន្តរជាតិតេជោបានអះអាងប្រាប់កម្ពុជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិតេជោ បាននាំយកឧបករណ៍ស្កេនដ៏ទំនើបដែលអាចស្កេនឆែកខ្លួនអ្នកដំណើរ ដោយមិនបាច់តម្រូវឲ្យដោះសម្ភារៈជាប់ខ្លួន។

ម៉ាស៊ីននេះមានតម្លៃខ្ទង់ជិត ១ លានដុល្លារ ដែលបំពាក់នៅច្រកត្រួតពិនិត្យសុវត្ថិភាពអ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។ យ៉ាងណាមិញ មន្រ្តីដដែលរូបនេះបានអះអាងថា ម៉ាស៊ីននេះប្រើប្រាស់សម្រាប់តែភ្ញៀវពិសេសៗតែប៉ុណ្ណោះ មិនសម្រាប់ភ្ញៀវទូទៅនោះទេ។

អាកាសយានដ្ឋានអន្តរជាតិតេជោ បានដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។ សាងសង់ឡើងនៅលើផ្ទៃដីទំហំ ២ ៦០០ ហិកតា ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ ព្រលានយន្ដហោះអន្ដរជាតិតេជោត្រូវបានវាយតម្លៃពីអាកាសចរណ៍ស៊ីវិល ជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។

អាកាសយានដ្ឋានអន្តរជាតិតេជោ អភិវឌ្ឍជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រ មានសមត្ថភាពទទួលអ្នកដំណើរជាង ១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។ ដំណាក់កាលទីពីរ នឹងបន្ថែមផ្លូវរត់ពីរទៀត ដែលនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០ លាននាក់នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទីបី នឹងពង្រីកដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ២០៥០។

បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកចំនួន ២៨ កំពុងប្រតិបត្តិការតភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន ២៤។
នៅខែតុលាខាងមុខនេះ មានក្រុមហ៊ុនចំនួន ២ទៀត នឹងភ្ជាប់ជើងហោះហើរមកកម្ពុជា គឺក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី ២ របស់អេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍តួកគី៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


