ព័ត៌មានអន្ដរជាតិ
តម្លៃនាំចេញកាហ្វេវៀតណាមកើនខ្លាំង ជិត ៧ ប៊ីលានដុល្លារ ត្រឹម ៩ ខែដើមឆ្នាំ
ការនាំចេញកាហ្វេរបស់វៀតណាម បានកើនឡើងខ្លាំងគិតជាតម្លៃ ដល់ប្រមាណ ៦,៩៨ ប៊ីលានដុល្លារ ក្នុងបរិមាណ ១,២៣ លានតោន ត្រឹមរយៈពេល ៩ ខែដើមឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃព្រហស្បតិ៍។

នាយកដ្ឋាននាំចេញ-នាំចូលវៀតណាម បាននិយាយថា ដោយសារតម្លៃកាហ្វេសកលកើនឡើងខ្លាំង តម្លៃការនាំចេញកាហ្វេវៀតណាមបានកើនឡើង ៦១ ភាគរយ ទៅតាមនោះដែរ ចន្លោះពីខែមករា ដល់ខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញកាហ្វេគ្រាប់ Robusta រួមចំណែកច្រើនជាងគេក្នុងតម្លៃនាំចេញប្រមាណ ៤,៩ ប៊ីលានដុល្លារ ហើយបន្ទាប់មកគឺកាហ្វេកែច្នៃ និងកាហ្វេគ្រាប់ អារ៉ាប៊ីកា។
តម្លៃកាហ្វេបានកើនដល់កំណត់ត្រាខ្ពស់បំផុតនៅដើមឆ្នាំ មុនធ្លាក់ចុះទៅកម្រិតប្រហាក់ប្រហែលកាលពីឆ្នាំមុននៅខែឧសភា និងកក្កដា។ ប៉ុន្តែក្រោយមក បានហក់ឡើងវិញនៅខែសីហា និងខែកញ្ញា។ អ្នកជំនាញបានលើកឡើងថា កំណើននេះរួមចំណែកដោយការធ្លាក់ចុះនៃប្រាក់ដុល្លារ និងការរំខានផ្នែកផ្គត់ផ្គង់ពីប្រេស៊ីល និងឥណ្ឌូណេស៊ី ដោយសារតែបាតុភូតអាកាសធាតុ អែល នីណូ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
សមាគមកាហ្វេ និងកាកាវវៀតណាម បាននិយាយថា សហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០ ភាគរយ លើទំនិញប្រេស៊ីល ដែលធ្វើឲ្យកាហ្វេពីប្រទេសនេះមានតម្លៃថ្លៃជាងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែនេះជាឱកាសដ៏សំខាន់សម្រាប់កាហ្វេវៀតណាមក្នុងការពង្រីកទីផ្សារនៅអាមេរិក ដែលជាប្រទេសនាំចូលធំជាងគេបំផុតមួយរបស់ពិភពលោក៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


