កីឡា
ម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ខែធ្នូខាងមុខនេះនឹងបង្កើតកំណត់ត្រាថ្មីអ្នកចូលរួមច្រើនបំផុត
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរវត្ត លើកទី៣០ នឹងបង្កើតកំណត់ត្រាថ្មីនៃអ្នកចូលរួមច្រើនបំផុតមិនធ្លាប់មាន នៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៥ ថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរវត្ត ចាប់ផ្តើមពីដំបូងកាលពីឆ្នាំ ១៩៩៦ គឺមានអ្នកចូលរួមប្រមាណ ៤០០ ទៅ ៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះឈានដល់ជាង ១ម៉ឺននាក់។ ជាក់ស្តែងកាលពីឆ្នាំ ២០២៤ មានអ្នកចូលរួមចំនួន ១៤០០០នាក់ ខណៈឆ្នាំ ២០២៥ មានអ្នកចុះឈ្មោះជិត ១ម៉ឺននាក់ហើយ ហើយកំពុងទទួលបានអ្នកចុះឈ្មោះជាបន្តបន្ទាប់ទៀតដែលអាចឈានដល់ជាង ១៥០០០នាក។

លោកមានប្រសាសន៍ថា ៖«ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលច្រើន ជាពិសេសកាលពីឆ្នាំមុន មានការចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រត់ចម្ងាយ ៥គីឡូម៉ែត្រ ហើយឆ្នាំនេះ សម្តេចធិបតីនឹងចូលរួមរត់ ១០គីឡូម៉ែត្រ ដូច្នេះសន្ទុះនៃការគាំទ្រកាន់តែខ្លាំង។ ឆ្នាំនេះ មកដល់ម៉ោងនេះ អ្នកចុះឈ្មោះជិត ១ម៉ឺននាក់ហើយ ទម្រាំដល់ថ្ងៃប្រកួតគឺអាចជាង ១៥០០០នាក់»។
លោកបង្ហើបថា ព្រឹត្តិការណ៍រត់ឆ្នាំនេះគឺជាខួបលើកទី៣០ នឹងមានកម្មវិធីពិសេសៗច្រើនធ្វើឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែមិនទាន់ទម្លាយឲ្យដឹងនៅពេលនេះទេ។

សម្រាប់អ្នកចុះឈ្មោះចូលរួមរត់នៅឆ្នាំ ២០២៥ នៅតែមានសន្ទុះចូលរួមច្រើនដដែលពីបណ្តាប្រទេសផ្សេងៗ បើទោះបីជាមានបញ្ហានៅព្រំដែនក៏ដោយ។ លោក វ៉ាត់ ចំរើន ប្រាប់ឲ្យដឹងថា ជនបរទេសមកពីតំបន់អឺរ៉ុប ជាពិសេសប្រទេសធំៗសុទ្ធតែមានអ្នកចុះឈ្មោះចូលរួមច្រើនដូចជា លេខ១ ចក្រភពអង់គ្លេស លេខ២ បារាំង និងលេខ៣ អាមេរិក ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដូច្នេះបណ្តាប្រទេសនៅលើពិភពលោកនៅតែទុកចិត្តលើប្រទេសកម្ពុជា។
ចំណែកតំណាង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានលើកឡើងថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត លើកទី៣០ នេះត្រូវបានកំណត់មូលបទ«រត់ដើម្បីយូរអង្វែង» ហើយក្រុមហ៊ុនបានប្តេជ្ញាបន្តឧបត្ថម្ភគាំទ្ររហូតដល់ ឆ្នាំ ២០៣០។

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរនេះមាន៤វិញ្ញាសាគឺ មានចម្ងាយ២១គីឡូម៉ែត្រ ចម្ងាយ១០គីឡូម៉ែត្រ ចម្ងាយ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ៣គីឡូម៉ែត្រ។
នៅពេលជាមួយគ្នានេះ គណៈកម្មការរៀបការបានប្រគល់ថវិកាសប្បុរសធម៌កាលពីឆ្នាំ ២០២៤ដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផាទទួលបាន ៥០០០ដុល្លារ អង្គការ Cambodia Trust ទទួលបាន ២៥០០ដុល្លារ អង្គការជនពិការអន្តរជាតិ (Handicap International) ទទួលបាន ២០០០ដុល្លារ និង អង្គការបេះដូងមាសទទួលបាន ១០៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន៦ផ្សេងទៀត៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


