ព័ត៌មានអន្ដរជាតិ
ថៃ ឆ្លងរាលដាលកូវីដប្រភេទថ្មី XFG ស្របពេលប្រជាជនកំពុងរងទុក្ខដោយទឹកជំនន់
ប្រទេសថៃបានរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី XFG ដែលអ្នកវិទ្យាសាស្រ្តអះអាងថា បង្កការចម្លងលឿនជាងប្រភេទមុនៗ។

តាមការផ្សាយរបស់ Thaiger, គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២ខែតុលា ការឆ្លងវីរុស XFG សរុបកើនឡើងដល់៣៣ករណីហើយ ដែលនេះជាការបន្ថែមបន្ទុកមួយកម្រិតទៀតដល់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងសមរភូមិសុខភាពនេះ ស្របពេលប្រជាជនខ្លួនកំពុងរងទុក្ខដោយសារគ្រោះធម្មជាតិដ៏កាចសាហាវ ស្រាប់ហើយ។
យោងតាមអង្គការសុខភាពពិភពលោក (WHO), វីរុសកូវីដបំប្លែងខ្លួន XFG ដែលគេឲ្យឈ្មោះហៅក្រៅថា Stratus បានវាយលុកខ្លាំងរួចទៅហើយនៅតាមបណ្តាប្រទេសចំនួន៣៨រួមទាំងក្នុងសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបផងដែរ។

XFG មានសមត្ថភាព គេចផុតពីខែលការពារនៃប្រព័ន្ធភាពស៊ាំ របស់មនុស្សមួយផ្នែក មានន័យថា អង្គបដិប្រាណដែលទទួលបានពីការចាក់វ៉ាក់សាំងឬការឆ្លងពីមុន ប្រហែលមិនអាចទប់ស្កាត់វីរុស XFG បានទាំងស្រុងទេ។ យ៉ាងណា វាមិនបង្កឲ្យអ្នកឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ ឬឈានដល់បាត់បង់ជីវិតឡើយ។
មិនខុសពីកូវីដធម្មតាទេ រោគសញ្ញារបស់XFG មានដូចជា៖
- ក្តៅខ្លួន, រងា (ញាក់)
- ឈឺបំពង់ក
- ហៀរសំបោរ
- ឈឺក្បាល
- អស់កម្លាំង, ហេវហត់
- ចង្អោរ និង ក្អួត
- ឈឺសាច់ដុំ និង ឈឺខ្លួន
- ពិបាកដកដង្ហើម
- បាត់បង់រសជាតិ និង ក្លិន
- រាគ
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការពារខ្លួន! មួយថ្ងៃ ថៃ រកឃើញអ្នកឆ្លងកូវីដ ជាង ១៨ ០០០ករណី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


