Connect with us

សន្តិសុខសង្គម

ករណីថ្មី! អ្នករត់កង់បីម្នាក់បន្លំ QR Code ប្រាក់​រៀល ជាប្រាក់ដុល្លារ បោកប្រាស់លុយពីភ្ញៀវបរទេសជាង៧ពាន់ដុល្លារ

បានផុស

នៅ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានសហការជាមួយតំណាងរបស់ធនាគារ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាអ្នករត់ម៉ូតូកង់បីម្នាក់ ក្រោយធ្វើសកម្មភាពបន្លំ QR Code ប្រាក់រៀល ជាប្រាក់ដុល្លារ បោកប្រាស់យកលុយពីភ្ញៀវបរទេសម្នាក់អស់លុយ៧២០០ដុល្លារ។

តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនសង្ស័យមានឈ្មោះ ស.ស ភេទប្រុស ជនជាតិខ្មែរ។​ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះជាអ្នករត់កង់បី និងបានធ្វើសកម្មភាពបន្លំ QR Code គណនីធនាគារជាប្រាក់ដុល្លារ ក្នុងតម្លៃជាប្រាក់រៀល ដើម្បីបន្លំយកប្រាក់ពីភ្ញៀវបរទេសចំនួន ៧,២០០រៀល ទៅជា ៧,២០០ដុល្លា។ ក្រោយពីសួរនាំ ជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានហ្មត់ចត់ពេលប្រើប្រាស់សេវាកម្មផ្សេងៗក្នុងការផ្ទេរ និងទទួលប្រាក់ លើការទូទាត់ប្រាក់តាមរយៈ QR Code រវាងប្រាក់រៀល និងប្រាក់ដុល្លាររបស់គណនីធនាគារផ្សេងៗ ចៀសវាងការច្រឡំ ដែលបណ្ដាលឲ្យមានការខាតបង់នូវផលប្រយោជន៍នានា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម