សេចក្ដីជូនដំណឹង
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានចូលរួមឧបត្ថម្ភថវិការចំនួន៣លានដុល្លារ សម្រាប់ការជួយដល់កងទ័ពជួរមុខ និងជនភៀសសឹកតាមរយៈសម្តេចតេជោ ហ៊ុន សែន
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប បានចូលរួមឧបត្ថម្ភថវិការចំនួន ៣,០០០,០០០ ដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីជួយដល់កងទ័ពជួរមុខ និងគ្រួសារកម្ពុជាដែលត្រូវផ្លាស់ប្តូរទីជម្រក ដោយសារភាពតានតឹងថ្មីៗនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ការចូលរួមឧបត្ថម្ភនេះផ្តល់នូវការជួយដល់មនុស្សធម៌ ដោយនេះជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពជួរមុខរបស់កម្ពុជា និងបញ្ហាប្រឈមដែលគ្រួសារនានាកំពុងជួបប្រទះ ដោយបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

គម្រោងអភិវឌ្ឍរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមទាំង ទីក្រុងកោះពេជ្រទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងនរា បានក្លាយជាទីតាំងសំខាន់ៗសម្រាប់ចែកចាយ ផ្តល់ជំនួយទៅដល់កងទ័ពនិងប្រជាជនកម្ពុជាតាមបណ្តោយព្រំដែន។

ធនាគារ កាណាឌីយ៉ា ដែលជាផ្នែកមួយនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានអនុវត្តការបន្ធូរបន្ថយបំណុល ១០០% សម្រាប់ទាហានដែលរងផលប៉ះពាល់ និងក្រុមគ្រួសាររបស់ពួកគេ ស្របតាមការណែនាំពីធនាគារជាតិនៃកម្ពុជា។ធនាគារ កាណាឌីយ៉ា ក៏បានប្រកាសការដំណើរការឡើងវិញនូវយុទ្ធនាការ«មូលនិធិខ្មែរតែមួយដើម្បីសន្តិភាព និងបូរណភាពទឹកដី» ដែលជាគំនិតផ្តួចផ្តើមមួយដែលបានចាប់ផ្តើមកាលពីខែកក្កដានេះ ដើម្បីលើកទឹកចិត្តដល់ការចូលរួម និងពង្រីកជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់។

បន្ថែមពីលើការគាំទ្រជាថវិការ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានជួយរៀបចំការបរិច្ចាគឈាមនៅតាមទីកន្លែងដូចជា សាលសន្និបាតកោះពេជ្រ ដែលអនុញ្ញាតឱ្យអ្នកបរិច្ចាគរាប់ពាន់នាក់ចូលរួមបរិច្ចាគឈាមដោយរៀបចំដោយគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
ការគាំទ្របន្ថែមទៀតក៏ត្រូវបានពង្រីកដល់កុមារនៅក្នុងខេត្តព្រះវិហារ កាលពីខែវិច្ឆិកា ដែលរៀបចំដោយអង្គការ «World Vision Cambodia» ដោយផ្តល់ធនធានជាមូលដ្ឋានដើម្បីជួយកុមារបន្តរៀនសូត្រ ខណៈពេលដែលនៅឆ្ងាយពីផ្ទះ។

កាលពីដើមខែនេះ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមជាមួយក្រុមហ៊ុនក្នុងស្រុកឈានមុខគេផ្សេងទៀត បានគាំទ្រការប្រគំតន្ត្រីសប្បុរសធម៌ «Rise For Khmer» នៅទីក្រុងប៉ារីស ដែលដឹកនាំដោយសិល្បករផលិតកម្មបារមីដូចជាVann Da – វណ្ណដា, Vanthan – វណ្ណថាន, Norith – នរិទ្ធ, YuuHai – យូហៃ, និង Suzana Reth ដែលបានរៃអង្គាសថវិកាសង្គ្រោះសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយស្ថានភាពនេះ។
ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគចំនួន ១ លានដុល្លារ ពីខែកក្កដា ដែលពង្រឹងការគាំទ្រជាបន្តបន្ទាប់របស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)និង កាណាឌីយ៉ា គ្រុប សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន។
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


