សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Alliance Laundry Systems ដាក់សម្ពោធម៉ាស៊ីនបោកគក់ស៊េរី Stax-X នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ SMEs ដែលចង់ចាប់ផ្តើមអាជីវកម្ម
ភ្នំពេញ — ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ — ក្រុមហ៊ុន Alliance Laundry Systems (ALS) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបោកគក់ និងមានការិយាល័យកណ្តាលនៅរដ្ឋវីសខុនស៊ីន (Wisconsin) សហរដ្ឋអាមេរិក កំពុងនាំយកនូវម៉ាស៊ីនបោកគក់ស៊េរី Stax-X មកកាន់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

ម៉ាស៊ីន Stax-X គឺជាម៉ាស៊ីនបោក និងសម្ងួតត្រួតលើគ្នា (Stacked Washer-Dryer) ត្រូវបានរចនាឡើងសម្រាប់វិនិយោគិន សហគ្រិនមកពីសហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រតិបត្តិករអាជីវកម្មបោកគក់ខ្នាតតូចដែលមានបំណងចង់ចាប់ផ្តើម ឬពង្រីកអាជីវកម្មបោកគក់បែបស្វ័យសេវា (Self-service laundry) នៅក្នុងប្រទេសរបស់ខ្លួន។
ម៉ាស៊ីន Stax-X ត្រូវបានរចនាឡើងដើម្បីផ្ដល់នូវប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្មដែលមានទំហំទីតាំងតូច ដោយម៉ាស៊ីនេះរួមបញ្ចូលគ្នានូវសមត្ថភាពបោកគក់ និងសម្ងួតត្រួតលើគ្នាក្រោមម៉ាកយីហោជាច្រើនរបស់ ALS ក្នុងនោះរួមមាន Speed Queen, Huebsch, IPSO និង Primus។
ម៉ាស៊ីននេះបានរួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រងកម្រិតខ្ពស់របស់ ALS ដែលផ្ដល់នូវជម្រើសកំណត់ជម្រើសបោកគក់ ជាមួយនឹងជម្រើសក្នុងការកំណត់តម្លៃបោកគក់ដែលអាចបត់បែនបានឱ្យសមស្របទៅនឹងប្រតិបត្តិការប្រចាំថ្ងៃ។

លោក Eddie Tay នាយកផ្នែកលក់ជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុន Alliance Laundry Systems បានមានប្រសាសន៍ថា៖ «នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ យើងសង្កេតឃើញកំណើននៃអាជីវកម្មខ្នាតតូច និងការបណ្តាក់ទុនដើម្បីរកចំណូលទីពីរ។
ម៉ាស៊ីន Stax-X ត្រូវបានរចនាឡើងដើម្បីប្រតិបត្តិការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ អាចពង្រីកអាជីវកម្មបាន និងមានភាពសាមញ្ញ។ នេះគឺជាចំណុចចាប់ផ្តើមសម្រាប់សហគ្រិនដែលកំពុងស្វែងរកការពង្រីកអាជីវកម្មរបស់ខ្លួន ជាមួយនឹងការគាំទ្រដល់ការរីកចម្រើនជាមួយម៉ាស៊ីនដែលមានការរៀបចំត្រួតលើគ្នា។»
សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើរតួយ៉ាងសំខាន់មួយក្នុងសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍។ យោងតាមទិន្នន័យឆ្នាំ ២០២២ ពីដំណោះស្រាយអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (SEADS) នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានសហគ្រាស MSMEs យ៉ាងតិច ៧១ លាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតំណាងឱ្យប្រហែល ៩៧% នៃអាជីវកម្មសរុបក្នុងតំបន់ និងផ្តល់ការងារប្រហែល ៦៧% នៃចំនួនប្រជាជនក្នុងវ័យធ្វើការ។

ដោយឡែកវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីឆ្នាំ ២០២៣ (World Economic Forum) បានគូសបញ្ជាក់ថាសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថានឹងកើនឡើងជាបន្តបន្ទាប់។
ខណៈពេលដែលសហគ្រិនកាន់តែច្រើនស្វែងរកគំរូអាជីវកម្មដែលមានការចំណាយប្រតិបត្តិការទាប ក្នុងផ្នែកសេវាកម្ម និងអាជីវកម្មលក់រាយ ប្រតិបត្តិការស្វ័យសេវាបោកគក់ក៏កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងដោយសារការចំណាយលើប្រតិបត្តិការ ដូចជាតម្រូវការបុគ្គលិកតិច និងទំនោរអាកប្បកិរិយារបស់អតិថិជនដែលត្រលប់មកប្រើប្រាស់ម្ដងហើយម្ដងទៀត។
លោក Eddie Tay នាយកផ្នែកលក់ជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុន Alliance Laundry Systems បានបន្ថែមទៀតថា៖ «ជាមួយនឹងការកើនឡើងនៃតម្លៃអចលនទ្រព្យ ម្ចាស់ហាងត្រូវការប្រើប្រាស់គ្រប់ផ្ទៃនៃទីតាំងហាង។ ម៉ាស៊ីន Stax-X ឆ្លើយតបនឹងតម្រូវការនេះដោយផ្តល់ជូននូវប្រសិទ្ធភាព អាចជួយប្រតិបត្តិករនូវដំណោះស្រាយសម្រាប់ហាងបោកគក់ដែលមានទីតាំងតូច»។

ម៉ាស៊ីន Stax-X មានពីរជម្រើសសម្រាប់សមត្ថភាពបោកគក់ទម្ងន់ ១៣ គីឡូក្រាម និង ២៣ គីឡូក្រាម ដែលជម្រើសទាំងពីរនេះត្រូវបានផលិតឡើងសម្រាប់ភាពធន់ក្នុងការប្រើប្រាស់ និងកាត់បន្ថយការចំណាយក្នុងការថែទាំ។
លក្ខណៈពិសេសសំខាន់ៗរួមមាន៖
– រចនាឡើងវិញសម្រាប់ហាងបោកគក់ដែលមានទំហំតូច ជាមួយនឹងរូបរាងរចនាទំនើប សមស្រប់សម្រាប់ហាងបោកគក់។
– ប្រអប់ដាក់សាប៊ូ ត្រូវបានរចនាបែបទំនើបជាមួយតួម៉ាស៊ីនដែលធ្វើឱ្យរូបរាងម៉ាស៊ីនកាន់តែស៊ីវិល័យ។
– កាត់បន្ថយចំនួនគ្រាប់ខ្ចៅនៅផ្នែកខាងមុខដោយជួយសម្រួលដល់ការបើកផ្នែកសំខាន់ៗនៃម៉ាស៊ីនបោកបានរហ័ស ដែលសម្រួលដល់ការថែទាំ និងជួសជុល។
– រចនាឡើងដើម្បីធ្វើឱ្យការផ្ទេរសម្លៀកបំពាក់ងាយស្រួលជាមួយនឹងម៉ាស៊ីនត្រួតពីលើគ្នា ដែលអាចកាត់បន្ថយតម្រូវការក្នុងការផ្លាស់ទីសម្លៀកបំពាក់នៅក្នុងហាងបោកគក់ (អាស្រ័យលើប្លង់ហាង)។
បច្ចុប្បន្ននេះ ម៉ាស៊ីន Stax-X មានលក់នៅតាមតំណាងចែកចាយផ្លូវការរបស់ ALS នៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ តម្លៃ និងបរិមាណក្នុងស្តុកអាចប្រែប្រួលទៅតាមទីផ្សារ និងតំណាងចែកចាយផ្លូវការ និងអាស្រ័យលើពន្ធក្នុងប្រទេសនីមួយៗ ក៏ដូចជាតម្រូវការដំឡើងម៉ាស៊ីន។
– សម្រាប់ការស្ងែងយល់លម្អិត ការបញ្ជាទិញ ឬផែនការរៀបចំហាង ក៏ដូចជាការគាំទ្រការចាប់ផ្តើមអាជីវកម្ម (Start-Up) សូមបំពេញទម្រង់ទំនាក់ទំនងនេះ៖
សម្រាប់ការស្ងែងយល់លម្អិត ការបញ្ជាទិញ ឬផែនការរៀបចំហាង ក៏ដូចជាការគាំទ្រការចាប់ផ្តើមអាជីវកម្ម (Start-Up) សូមបំពេញទម្រង់ទំនាក់ទំនងនេះ៖
កញ្ញា Thitiyakorn Buasri
Email: [email protected]
Tel: +66 61 629 5916
កញ្ញា Chalida Bhrommarlee
Email: [email protected]
Tel: +66 62 2946916
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


