សេចក្ដីជូនដំណឹង
“ភូមិអាស៊ាន” នឹងនាំយកម្ហូបអាហារ និងវប្បធម៌នៃប្រទេសអាស៊ានទាំងអស់ មកតាំងបង្ហាញនៅភ្នំពេញ
ពិព័រណ៍ “ភូមិអាស៊ាន” នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ទី២៦ និងទី២៧ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ វេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ កម្មវិធីនេះ អនុញ្ញាតឲ្យសាធារណជនចូលរួមដោយសេរី ដើម្បីស្គាល់រសជាតិម្ហូបអាហារ និងវប្បធម៌នៃប្រទេសសមាជិកអាស៊ានទាំងអស់។

កម្មវិធីពិព័រណ៍ “ភូមិអាស៊ាន” ធ្វើឡើង ក្នុងគោលបំណងឲ្យប្រជាជនខ្មែរបានស្គាល់ពីវប្បធម៌ ទំនៀមទម្លាប់ផ្សេងៗក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស។ ពិព័រណ៍ “ភូមិអាស៊ាន” ក៏មានការតាំងពិព័រណ៍ម្ហូបអាហារ និងមានការលេងល្បែងប្រជាប្រិយតាមប្រទេសនីមួយៗ ក៏ដូចជា ការលេងតន្រ្តី ការសម្តែង និងដើរបង្ហាញម៉ូតជាដើម។ ទាំងអស់នេះ ធ្វើឡើងដើម្បីឲ្យប្រជាជនបានស្គាល់ និងស្វែងយល់ពីវប្បធម៌ របៀបរបបរស់នៅ អាហារហូបចុក ក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០។

ដ្បិតថា កម្មវិធីពិព័រណ៍នេះ មិនតម្រូវឲ្យអ្នកចូលរួមបង់ប្រាក់ ដើម្បីចូលរួមទស្សនាកម្មវិធីតាំងពិព័រណ៍ក៏ពិតមែន ប៉ុន្តែ កម្មវិធីនេះ តម្រូវឲ្យមានការចុះឈ្មោះជាមុន។ លោកអ្នកអាចធ្វើការចុះឈ្មោះតាមរយៈទំព័រហ្វេសប៊ុកឈ្មោះថា “Youth Assembly”៕

ដោយ៖ អុន ស្រីមាន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


