Connect with us

សេចក្ដីជូនដំណឹង

ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាជាមួយការបញ្ចុះតម្លៃសំបុត្រយន្ដហោះ ៥០% ពី Vietjet

បានផុស

នៅ

ក្រុមហ៊ុន Vietjet ផ្តល់ជូនអ្នកដំណើរនូវប្រូម៉ូសិនដ៏ទាក់ទាញជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ភាគរយទៅមកដោយផ្ទាល់រវាងប្រទេសវៀតណាម និងឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវនេះ អ្នកធ្វើដំណើរពីខេត្ដសៀមរាបរបស់កម្ពុជាទៅកាន់ទីក្រុងហាណូយ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសដ៏ពិសេសនេះ សម្រាប់ការធ្វើដំណើរបន្តតាមជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា។

អាស្រ័យហេតុនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បាននិងកំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ រាប់ពាន់សំបុត្រ ចំពោះប្រភេទ Business, SkyBoss, Deluxe និង Eco សម្រាប់ការហោះហើរត្រង់រវាងទីក្រុងហាណូយ ក្រុងហូជីមិញ និងទីក្រុងញូវដែលី ទីក្រុងបុមបៃ ទីក្រុងកូជី ទីក្រុងអាមេដាបាដ ជាមួយនឹងពេលវេលាហោះហើរដែលអាចបត់បែនបានចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air App។

ក្នុងរដូវក្តៅនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៤ អ្នកដំណើរមានឱកាសទិញផលិតផលមិនជាប់ពន្ធពីម៉ាកយីហោល្បីៗលំដាប់អន្តរជាតិ ដូចជា ទឹកអប់ ភេសជ្ជៈពិសេស គ្រឿងអលង្ការ និងគ្រឿងសម្អាង ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ នៅលើហាងលក់ផលិតផលមិនជាប់កាតព្វកិច្ចពន្ធអាករ អនឡាញរបស់ Vietjet តាមរយៈវេបសាយ https://www.dutyfree.vietjet.com/ ហើយទទួលបានទំនិញភ្លាមៗនៅលើជើងហោះហើររវាងឥណ្ឌា និងវៀតណាម។

Vietjet ស្វាគមន៍លោកអ្នកក្នុងការបន្តទទួលបានបទពិសោធន៍ដំណើរកម្សាន្តថ្មីនារដូវក្តៅនេះ តាមរយៈដំណើរស្វែងយល់ពីអាថ៌កំបាំង និងអរិយធម៌ភាពនៃទន្លេគង្គាដ៏ពិសិដ្ឋរបស់ប្រទេសឥណ្ឌា។ ចាប់ផ្តើមការធ្វើដំណើររបស់លោកអ្នកនៅលើជើងហោះហើរ ដែលពោរពេញដោយភាពរីករាយជាមួយយន្តហោះទំនើប មិនប៉ះពាល់ដល់បរិស្ថាន ក្រោមការផ្ដល់សេវាកម្មពីសំណាក់បុគ្គលិកកាប៊ីនជំនាញ ប្រកបដោយវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ខ្ពស់ សេវាកម្មដ៏ស្មោះស្ម័គ្ររបស់ Vietjet បន្ថែមភាពវិសេសនៃម្ហូបអាហារចម្រុះក្ដៅៗរបស់វៀតណាម និងឥណ្ឌា ដូចជា ហ្វើ បាញ់មី បាយការីបួស Basmati ការីសាច់មាន់ ការីសាច់ត្រី Patties & Paratha ដំឡូងបារាំងបួស និងការសម្តែងវប្បធម៌ និងសិល្បៈពិសេសៗជាច្រើននៅលើរយៈកម្ពស់១ម៉ឺនម៉ែត្រនៃយន្ដហោះ Vietjet។

ស្វែងរកគោលដៅបទពិសោធថ្មី ធ្វើឱ្យគុណភាពជីវិតប្រសើរឡើង តស់ធ្វើដំណើរជាមួយ Vietjet ! មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា ក៏ដូចជាលក្ខខណ្ឌផ្សេងៗ។

អំពីក្រុមហ៊ុន Vietjet: ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ ថ្នាក់ផលិតផល តែមួយគត់របស់ពិភពលោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com ។ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ: ។ លោក មី សុវណ្ណ (Sovann) អ៊ីម៉ែល: media@qed. agency ទូរសព្ទលេខ៖ + 855 88 6000 321 កញ្ញា កែវ ដួង (Amy)អ៊ីម៉ែល៖ kieuduong@ vietjetair. com ទូរសព្ទលេខ៖ +84 932 775 066៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥១ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម