សេចក្ដីជូនដំណឹង
ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា
នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2025 ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុត និងផ្តល់សេវាហិរញ្ញវត្ថុទំនើបឈានមុខគេនៅកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុនានា ដោយដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញរបស់ ABA ទៅក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។

តាមរយៈកិច្ចសហការនេះ PayWay ដែលជាផ្លែតហ្វម ABA ធ្លាប់ទទួលបានពានរង្វាន់កន្លងមកនោះ នឹងត្រូវតភ្ជាប់ទៅក្នុងប្រព័ន្ធ SETFO ដើម្បីជួយសម្រួលដល់ការទូទាត់សម្រាប់ការស្នើរសុំ និងការតម្កល់លិខិតជូនដំណឹងនៃសិទ្ធិប្រាតិភោគលើចលនទ្រព្យដែលអាចប្រើប្រាស់ជាទ្រព្យធានា។
SETFO គឺជាធនធានដ៏សំខាន់សម្រាប់អាជីវកម្ម ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដាក់តម្កល់ឯកសារ និងស្វែងរកលិខិតតម្កល់ ដោយធានានូវអាទិភាពលើទ្រព្យធានា និងការពារការវិនិយោគរបស់ពួកគេ។ តាមរយៈការដាក់តម្កល់លិខិតជូនដំណឹង អាជីវកម្មបង្កើតអាទិភាពលើបុគ្គលផ្សេងដែលធ្វើការតវ៉ា និងអ្នកទិញ ដែលក្នុងនោះ រួមមានករណីដែលកូនបំណុលពុំមានលទ្ធភាពសងបំណុល។
លោក Askhat Azhikhanov បានមានប្រសាសន៍ថា “កិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មបរិយាកាសធុរកិច្ចរបស់ប្រទេសកម្ពុជាយើង”។ លោកបានបន្ដថា “ជាមួយនឹងជំនាញការដ៏រឹងមាំរបស់ ABA និងដំណោះស្រាយសេវាធនាគារឌីជីថលដ៏សម្បូរបែប យើងខ្ញុំកំពុងធ្វើឲ្យដំណើរការប្រព័ន្ធ SETFO កាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ កិច្ចសហការនេះនឹងពង្រឹងតម្លាភាព និងទំនុកចិត្តកាន់តែប្រសើរសម្រាប់ប្រតិបត្តិការមានកិច្ចធានា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសយើង”។

ការដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញ សម្រាប់ប្រព័ន្ធ SETFO តាមរយៈ ABA PayWay នឹងកាត់បន្ថយការចំណាយពេលវេលាដំណើរការ ដោយពុំចាំបាច់អញ្ជើញទៅបង់ប្រាក់នៅក្រសួងផ្ទាល់ និងផ្តល់នូវមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការគ្រប់គ្រងប្រតិបត្តិការសម្រាប់អាជីវកម្ម។ ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA និងក្រសួងពាណិជ្ជកម្មក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
តាមរយៈអនុស្សរណៈយោគយល់នេះផងដែរ ABA ក៏នឹងចែករំលែកជាមួយក្រសួងពាណិជ្ជកម្ម ពីនិន្នាការបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជួយក្នុងការសម្របសម្រួលហិរញ្ញប្បទានពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការជំរុញការនាំចេញផលិតផលក្នុងស្រុក។

ធនាគារ ABA នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាស្ថាប័នរដ្ឋាភិបាល ដើម្បីគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ខណៈដែលកម្ពុជាទទួលយកការផ្លាស់ប្តូរឌីជីថល ABA មានមោទនភាពក្នុងនាមជាធនាគារឈានមុខ ដោយមានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប ស្របតាមគោលដៅឌីជីថលដ៏ទូលំទូលាយរបស់ប្រទេស។
កាលពីខែធ្នូ ឆ្នាំ 2021 ធនាគារ ABA បានចាប់ដៃគូជាមួយ ក្រសួងពាណិជ្ជកម្ម ដើម្បីភ្ជាប់ដំណោះស្រាយ ABA PAY ទៅក្នុងផ្លែតហ្វម CambodiaTrade.com ដែលអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងពង្រីកវត្តមានអាជីវកម្មរបស់ពួកគេទៅលើឌីជីថល។ បណ្ដុំទីផ្សារ (marketplace) គឺជាផ្តួចផ្តើមគំនិតរបស់ ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងការចូលរួមក្នុងវិស័យពាណិជ្ជកម្មអេឡិកត្រូនិក និងសេដ្ឋកិច្ចឌីជីថល។


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ