ព័ត៌មានអន្ដរជាតិ
ជប៉ុនប្រកាសដាក់ទណ្ឌកម្មជនជាតិអ៊ីស្រាអែល៥នាក់បង្កហិង្សា
ប្រទេសជប៉ុនបានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិជនជាតិអ៊ីស្រាអែលដែលរស់នៅលើទឹកដីប៉ាឡេស្ទីន៤នាក់ ជុំវិញអំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី២៣ខែកក្កដានេះ។

លោក Yoshimasa Hayashi នាយកខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បាននិយាយថា សកម្មភាពហិង្សាបង្កដោយជនជាតិអ៊ីស្រាអែលដែលតាំងលំនៅមួយចំនួននៅតំបន់ West Bank បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីខែតុលាឆ្នាំមុន។ លោកបានពន្យល់ថា ក្នុងស្ថានភាពនេះ ជប៉ុនបានពិចារណាលើជំហានដែលធ្វើឡើងដោយប្រទេសសហគមន៍អន្តរជាតិ រួមទាំង G7 ក្នុងការដាក់ទណ្ឌកម្មលើអ៊ីស្រាអែលលើបញ្ហាអំពើហិង្សានានាដែលកើនឡើងនាពេលថ្មីៗនេះ។
ប្រទេសជប៉ុនបានសម្រេចចិត្តដាក់ទណ្ឌកម្មជនជាតិអ៊ីស្រាអែលទាំង៤នាក់ដែលពាក់ព័ន្ធនឹងអំពើហិង្សាដោយការបង្កកទ្រព្យសម្បត្តិ ដែលនឹងរារាំងសកម្មភាពទូទាត់ប្រាក់ទាំងស្រុងរបស់ជនជាតិអ៊ីស្រាអែលទាំង៤នាក់នេះ។
គួរបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា បានដាក់ទណ្ឌកម្មលើជនជាតិអ៊ីស្រាអែលដែលរស់នៅលើទឹកដីប៉ាឡេស្ទីនមួយចំនួន ជាការឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារកាលពីថ្ងៃទី៧ខែតុលាមក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


