ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងចាប់ខ្លួនម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Kakao ជុំវិញការបន្លំតម្លៃភាគហ៊ុន
ស្ថាបនិកក្រុមហ៊ុន Kakao របស់កូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនពីបទសង្ស័យបន្លំតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ អំឡុងពេលទិញយកភាគហ៊ុនក្រុមហ៊ុន K-popដ៏ធំ គឺក្រុមហ៊ុន SM Entertainment។ នេះយោងតាមការចេញផ្សាយរបស់សារពត័ត៌មាន Al Jazeera។

តុលាការក្រុងសេអ៊ូលបានចេញដីកាចាប់ខ្លួនលោក Kim Beom-su នៅថ្ងៃអង្គារនេះ ដោយបារម្ភអំពីការរត់គេចខ្លួន ឬបំផ្លាញភស្តុតាង។ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់លោក Kim ដែលត្រូវបានគេស្គាល់ថា Brian Kim ពីបទគប់គិតជាមួយមូលនិធិភាគហ៊ុនឯកជនដើម្បីទិញភាគហ៊ុនដែលមានតម្លៃប្រហែល២៤០ពាន់លានវ៉ុន (១៧៣ លានដុល្លារ) ដើម្បីបំប៉ោងតម្លៃភាគហ៊ុនរបស់ SM Entertainment និងការពារការកាន់កាប់របស់ខ្លួនពីភ្នាក់ងារកម្សាន្តគូប្រជែង HYBE។
កាលពីដើមឆ្នាំ ២០២៣ ក្រុមហ៊ុន HYBE បានទិញយកភាគហ៊ុន ១៤,៨ភាគរយ នៅក្នុងផលិតកម្ម SM Entertainment ក្នុងតម្លៃ ៤២២,៨ ពាន់លានវ៉ុន ( ៣១៧ លានដុល្លារអាមេរិក) ក្នុងអំឡុងពេលដេញថ្លៃដ៏តានតឹងមួយ ដោយប្រកួតប្រជែងជាមួយ Kakao ដើម្បីទាមទារសិទ្ធិគ្រប់គ្រងស្លាកសញ្ញាកម្សាន្ត K-Pop។ ប៉ុន្តែ HYBE បានដកសំណើទិញភាគហ៊ុន ពី SM Entertainment វិញបន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានឡើងខ្ពស់ ដែលអនុញ្ញាតឱ្យ Kakao និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនទទួលបានភាគហ៊ុនជិត ៤០ភាគរយនៅក្នុងទីភ្នាក់ងារ K-pop ។

លោក Kim មានវ័យ៥៨ឆ្នាំ ជាស្ថាបនិកបច្ចេកវិទ្យាប្រកបដោយចក្ខុវិស័យរបស់ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់ប្រទេសគឺ KakaoTalk ក្នុងឆ្នាំ ២០១០។ ចាប់តាំងពីពេលនោះមក Kakao បានវិវត្តន៍ទៅជាអាណាចក្រសាជីវកម្មដ៏ធំទូលាយដែលមានតម្លៃជាង១២ពាន់លានដុល្លារ ជាមួយនឹងផលប័ត្រអាជីវកម្មគ្របដណ្ដប់លើសេវាកម្មតាក់ស៊ី សេវាធនាគារតាមអ៊ីនធឺណិត ការទិញទំនិញតាមអ៊ីនធឺណិត ការគ្រប់គ្រងកម្សាន្ត និងហាងលក់ទំនិញ។
យ៉ាងណាមិញ ភាគហ៊ុនរបស់ Kakao ដែលគ្រោងនឹងប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិមិត្តថ្មីនៅឆ្នាំនេះ បានធ្លាក់ចុះជាង៥ភាគរយ បន្ទាប់ពីព័ត៌មាននៃការចាប់ខ្លួនលោក Kim។
លោក Kim អាចត្រូវបានឃុំខ្លួនបានរហូតដល់២០ថ្ងៃ មុនពេលដែលរដ្ឋអាជ្ញាសម្រេចថាតើលោកមានកំហុសក្នុងការចោទប្រកាន់ឬក៏អត់។ លោកក៏បានបដិសេធការចោទប្រកាន់នេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


