ព័ត៌មានអន្ដរជាតិ
រុស្ស៊ីហាមមន្ត្រីនិងអ្នកជំនួញជប៉ុន១៣រូបទៀត ដែលជាប់ពាក់ព័ន្ធនឹងការជួយកសាងអ៊ុយក្រែនឡើងវិញ
ក្រសួងការបរទេសរុស្ស៊ីហាមជនជាតិជប៉ុន១៣នាក់បន្ថែមទៀតមិនឲ្យចូលប្រទេសរុស្ស៊ី ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសអ៊ុយក្រែននិងការធ្វើអាជីវកម្មដែលពាក់ព័ន្ធនឹងការស្តារនិងគាំទ្រការកសាងអ៊ុយក្រែនឡើងវិញ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុនNHK នៅថ្ងៃទី២៤ខែកក្កដានេះ។

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃវិធានការសងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលជប៉ុនជុំវិញ«ប្រតិបត្តិការយោធាពិសេស»របស់រុស្ស៊ី។ តាមរយៈបញ្ជីរាយនាមបុគ្គលដែលត្រូវហាមឃាត់នេះ រុស្ស៊ីនឹងហាមឃាត់ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន លោក Tanaka Akihiko ដែលបានទៅទស្សនកិច្ចនៅអ៊ុយក្រែនក្នុងខែកក្កដាឆ្នាំ២០២៣និង លោក Mikitani Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន Rakuten Group ដែលបានធ្វើដំណើរទៅប្រទេសអ៊ុយក្រែនក្នុងខែកញ្ញាឆ្នាំមុនជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa ។
ការហាមប្រាមនេះក៏អនុវត្តចំពោះលោក Toyoda Akio ប្រធានក្រុមហ៊ុន Toyota Motor និងលោក Amemiya Makoto ប្រធានក្រុមហ៊ុនផលិតម៉ាស៊ីនបោសសម្អាតមីនដែលត្រូវបានប្រគល់ឱ្យអ៊ុយក្រែនកាលពីដើមខែនេះ។

រុស្ស៊ីធ្លាប់បានដាក់បម្រាមមិនចូលប្រទេសរួចទៅហើយលើនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio សមាជិកគណៈរដ្ឋមន្ត្រី និងអ្នកសារព័ត៌មានជប៉ុន។ ចំណែកប្រភពការទូតជប៉ុន បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងមូស្គូគឺជាការខឹងសម្បារ និងចាត់វិធានការដែលគិតថាអាចនឹងដាក់សម្ពាធលើក្រុមហ៊ុនជប៉ុនដែលកំពុងពិចារណាគាំទ្រការជួយកសាងអ៊ុយក្រែនឡើងវិញ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


