Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី រឹបអូសថ្នាំជក់គ្មានផ្សែងជាង ៦០០ គីឡូក្រាម

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារពត៌មាន​ CNA នៅថ្ងៃទី ១១ ខែ កក្កដាបានឲ្យដឹងថា, ផលិតផលថ្នាំជក់គ្មានផ្សែងជាង ៦០០ គីឡូក្រាមតម្លៃប្រមាណជាង ១០០,០០០ដុល្លារសិង្ហបុរី ស្មើនឹង៧៤,២០០ដុល្លារអាមេរិក ត្រូវបានអាជ្ញាធររឹបអូសក្នុងអំឡុងប្រតិបត្តិការយៈពេលប្រាំមួយសប្តាហ៍នៅ សង្កាត់Little India នៃប្រទេសសិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ HSA)

ប្រតិបត្តិការរួមគ្នារវាងអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) និងកងកម្លាំងប៉ូលិសសិង្ហបុរី (SPF) ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ខែឧសភាដល់ថ្ងៃទី ៣០ ខែមិថុនា បានរកឃើញថ្នាំជក់គ្មានផ្សែង លាក់នៅកន្លែងផ្សេងៗក្នុងសង្កាត់ Little India និងតំបន់ជុំវិញនោះ។ 

ក្នុងប្រតិបត្តិការណ៍នេះដែរ មានមនុស្ស ២៧ នាក់អាយុចន្លោះពី ២៤ ដល់ ៧៧ ឆ្នាំ កំពុងជាប់ក្នុងការស៊ើបអង្កេតលើបទចោទប្រកាន់ជួញដូរ និងកាន់កាប់ផលិតផល ក៏ដូចជាបទល្មើសអចលនទ្រព្យផ្សេងទៀត។

(រូបភាព៖ HSA)

គួរបញ្ជាក់ថា ថ្នាំជក់គ្មានផ្សែង ត្រូវបានហាមឃាត់ក្នុងប្រទេសសិង្ហបុរី គឺជាថ្នាំជក់ដែលអាចប្រើប្រាស់បានដោយមិនចាំបាច់ដុត ​រួម​បញ្ចូល​ទាំងថ្នាំជក់​ snuff និង snus ដោយសារផលិតផលថ្នាំជក់គ្មានផ្សែងមានជាតិនីកូទីន និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ផ្សេងទៀតបណ្តាលឲ្យកើតជំងឺមហារីក និងបញ្ហាសុខភាពមាត់ធ្មេញ។

HSA និង SPF ក៏បានព្រមានសាធារណជនកុំឲ្យទិញ ឬនាំយកផលិតផលថ្នាំជក់គ្មានផ្សែងចូលទៅក្នុងប្រទេសសិង្ហបុរីផងដែរ ហើយបើជនណាត្រូវបានរកឃើញថាមានពិរុទ្ធពីបទនាំចូល ចែកចាយ ឬលក់ថ្នាំជក់គ្មានផ្សែង គឺនឹងត្រូវប្រឈមការផាកពិន័យរហូតដល់ ១០ ០០០ដុល្លារសិង្ហបុរី និងជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ។ ចំណែកជនណាដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ទិញ និងប្រើប្រាស់ថ្នាំជក់គ្មានផ្សែងនេះ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់យ៉ាងតិច ២ ០០០ ដុល្លារសិង្ហបុរី៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម