ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជាប់សង្ស័យពីការវាយប្រហារបំផ្លិចបំផ្លាញច្រើនករណី នៅអឺរ៉ុប
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី ១៥ ខែ កក្កដា, ថ្មីៗនេះមានករណីអគ្គិសភ័យជាច្រើនបន្តបន្ទាប់គ្នានៅតាមបណ្ដារដ្ឋអឺរ៉ុបដែលគាំទ្រអ៊ុយក្រែន ខណៈប្រទេសទាំងនោះសង្ស័យថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការប៉ុនប៉ងដោយមិនប្រើកម្លាំងយោធាទាំងនោះ។

ករណីអគ្គិភ័យសង្ស័យទាំងនោះ មានដូចជានៅរដ្ឋធានី វ៉ាសូវី នៃប្រទេសប៉ូឡូញ ដែលអគ្គិភ័យ បានបំផ្លាញផ្សារទំនើបមួយដែលមានហាងជាង ១ ៤០០ កាលពីខែឧសភា ខណៈលោកនាយករដ្ឋមន្ត្រី Donald Tusk ដាក់ការសង្ស័យថា ភ្នាក់ងារចារកម្មរុស្ស៊ីនៅពីក្រោយការឆាបឆេះនេះ។
ទន្ទឹមនោះ ក៏មានមនុស្សប្រាំបួននាក់ត្រូវបានឃុំខ្លួនផងដែរ ដោយសង្ស័យថា ធ្វើតាមបញ្ជារុស្ស៊ី ដុតបំផ្លាញមជ្ឈមណ្ឌលលក់ទំនិញមួយផ្សេងទៀតក្នុងប្រទេសលីទុយអានី មុនឧបទ្ទវហេតុនៅរដ្ឋធានីវ៉ាសូវី ទៅទៀត។
លើសពីនេះ កាលពីខែមុន មានបុរសម្នាក់មកពីតំបន់អាមេរិកខាងត្បូង ត្រូវបានចោទប្រកាន់ជុំវិញការប៉ុនប៉ងដុតរថយន្តនៅឃ្លាំងរថយន្តក្រុងក្នុងរដ្ឋធានី ប្រាក នៃសាធារណរដ្ឋឆែក។ ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទទួលលុយ ៣ ០០០ដុល្លារដើម្បីប្រព្រឹត្តបទឧក្រិដ្ឋនេះ តាមបញ្ជារបស់ទីភ្នាក់ងារចារកម្មរុស្ស៊ី។

ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបញ្ជាក់ពីករណីវាយប្រហារឆ្លងដែនរបស់រុស្ស៊ីកាន់តែញឹកញាប់ ប្រឆាំងនឹងប្រទេសជាសមាជិកណាតូដោយប្រើយុទ្ធសាស្ត្រថ្មី ផងដែរ។
នៅឯកិច្ចប្រជុំកំពូលនាពេលថ្មីៗ ណាតូ អះអាងថា រុស្ស៊ីកំពុងបង្កើនការវាយប្រហារឆ្លងដែន ដើម្បីបង្កើតជាការគំរាមកំហែងដល់សន្តិសុខរបស់ពួកគេ។ ទោះយ៉ាងណា ពួកគេថានឹងប្រឆាំងរាល់ការគំរាមកំហែង ហើយឆ្លើយតបវិញដោយមានប្រសិទ្ធភាពជាទីបំផុត៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


