ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារលើសាលារៀន UN នៅហ្គាហ្សា ស្លាប់មនុស្សច្រើននាក់
យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែកក្កដា មនុស្សចំនួន១៥នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើសាលារៀន Abu Oreiban គ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដែលផ្តល់ជម្រកដល់ពលរដ្ឋប៉ាឡេស្ទីន នៅកណ្តាលតំបន់ហ្គាហ្សា។

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ក្រៅពីមនុស្សស្លាប់ ក៏មានអ្នករបួស៨០នាក់ផ្សេងទៀតផងដែរ ខណៈជនរងគ្រោះភាគច្រើនគឺជាកុមារនិងស្ត្រី។
តាមការបញ្ជាក់ពីកងទ័ពអ៊ីស្រាអែល, ការវាយប្រហារនេះគឺដើម្បីកម្ទេចសាលារៀនដែលប្រើជាកន្លែងលាក់ខ្លួន និងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការសម្រាប់ការវាយប្រហារប្រឆាំងនឹងកងកម្លាំងរបស់ខ្លួន។
សូមបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សយ៉ាងតិច ៩០ នាក់បាត់បង់ជីវិត និងជិត ៣០០ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់មនុស្សធម៌សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងហ្គាហ្សា។

ដោយសារបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់, អ៊ីស្រាអែលត្រូវប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅឥតឈប់លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាសមក។
អ៊ីស្រាអែល ក៏ត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ ខណៈសេចក្តីសម្រេចចុងក្រោយរបស់តុលាការនេះ បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាក្នុងទីក្រុង Rafah ភាគខាងត្បូង៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


