ប្រធាន Fed លោក Jerome Powell ថ្លែងក្នុងសន្និសិទកាសែតកាលពីថ្ងៃពុធថា Fed មិនចាំបាច់ ប្រញាប់ប្រញាល់បន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួនទេ
កាលពីសប្ដាហ៍មុន លោក ត្រាំ បាននិយាយថា មានលទ្ធភាពដែលអាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន។
ក្នុងឆ្នាំ ២០២៤ វិស័យវាយនភណ្ឌ និងកាត់ដេរវៀតណាម រកចំណូលបានជាង ៤៤ ប៊ីលានដុល្លារអាមេរិក ពីការនាំចេញ ដោយទីផ្សារអាមេរិករួមចំណែក ៤០ ភាគរយ នៃតួលេខនោះ។
បានរកឃើញថា ក្រុមហ៊ុន NSO បានឆ្លៀតឱកាសប្រើចំណុចខ្វះចន្លោះរបស់ WhatsApp ដើម្បីបំពាក់នូវចារកម្មសុសវែរលើទូរស័ព្ទរបស់អ្នកប្រើប្រាស់។
តម្លៃផ្លែដូងបានហក់ឡើងដល់កំណត់ត្រាថ្មីនៅប្រទេសវៀតណាម ហ្វីលីពីន និងថៃ ដោយសារតែកង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ
ប្រភពមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា ភាគីទាំង ២ រំពឹងថានឹងពិភាក្សាអំពីការកាត់បន្ថយពន្ធ ក៏ដូចជាចរចាគ្នាលើការលុបបំបាត់ពន្ធលើ
តម្លៃទុរេនវៀតណាមធ្លាក់ចុះខ្លាំង ចំពេលរដូវប្រមូលផលធំខិតចូលមកដល់ ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់លើសតម្រូវការហូរហៀរពេញទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម VnExpress និង Saigon News។ បើតាម VnExpress ឈ្មួញនាំចេញទុរេននិយាយថា ការត្រួតពិនិត្យទុរេនតាមកុងតឺន័រវៀតណាមចំណាយពេលរហូត ១ សប្ដាហ៍ ហើយទម្រាំបានទៅដល់កន្លែងលក់បោះដុំនៅចិន វាខូចគុណភាពបាត់ទៅហើយ។ នេះគឺជាមូលហេតុដ៏ធំដែលធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមធ្លាក់ចុះជាគំហុក ប្រមាណ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ ក្នុងរយៈពេល...