ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់ ខុសពីការទាមទារឱ្យទម្លាក់ចុះរបស់ ត្រាំ
ធនាគារកណ្តាលសហព័ន្ធអាមេរិក (Fed) បានរក្សាអត្រាការប្រាក់ឱ្យនៅដដែលក្រោយកិច្ចប្រជុំកាលពីថ្ងៃពុធ ដោយជំទាស់ទៅនឹងការទាមទាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលទទូចឱ្យទម្លាក់វាចុះទោះបីជាមានភាពមិនប្រាកដប្រជាសេដ្ឋកិច្ចដោយសារគោលនយោបាយពន្ធគយរបស់លោកក្ដី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance។

ប្រធាន Fed លោក Jerome Powell ថ្លែងក្នុងសន្និសិទកាសែតកាលពីថ្ងៃពុធថា Fed មិនចាំបាច់ ប្រញាប់ប្រញាល់បន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួនទេ ដោយវាអាស្រ័យលើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច ដែលពន្ធគយរបស់លោក ត្រាំ នឹងប៉ះពាល់ដល់វិស័យការងារ និងអតិផរណាអាមេរិក ក៏ដូចជាលទ្ធភាពដែលការចរចាជាមួយដៃគូពាណិជ្ជកម្មអាមេរិក នឹងផ្លាស់ប្ដូរទស្សនវិស័យសេដ្ឋកិច្ចបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ លោក Powell បានបញ្ជាក់យ៉ាងច្បាស់ថា លោកមានការព្រួយបារម្ភអំពីឥទ្ធិពលពន្ធរបស់ ត្រាំ ដោយថា៖ «ខ្ញុំមានអារម្មណ៍ថា ភាពមិនច្បាស់លាស់សម្រាប់គន្លងនៃសេដ្ឋកិច្ច កើនឡើងយ៉ាងខ្លាំង»។
គួរគូសបញ្ជាក់ថា ក្រុមអ្នកបង្កើតគោលនយោបាយរបស់ Fed បានយល់ព្រមជាឯកច្ឆ័ន្ទដើម្បីរក្សាអត្រាការប្រាក់សំខាន់របស់ខ្លួន ចន្លោះពី ៤,២៥-៤,៥០ ភាគរយ ដែលកំណត់ឡើងតាំងពីចុងឆ្នាំ ២០២៤ ក្រោយទម្លាក់វាចុះ ១ ភាគរយ នៅឆ្នាំមុនដដែល។

ការរក្សាអត្រាដដែលនេះ សម្រេចឡើងក្រោយរបាយការណ៍រដ្ឋាភិបាលអាមេរិកបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសបានធ្លាក់ចុះ ០,៣ ភាគរយ នៅត្រីមាសទី ១ ដើមឆ្ណាំ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ ដោយសារតែការនាំចូលច្រើនបណ្ដាលមកពីក្ដីបារម្ភពាក់ព័ន្ធពន្ធ។
មន្ត្រីរបស់ Fed កាលពីថ្ងៃពុធ ក៏បានសម្តែងការព្រួយបារម្ភផងដែរ ថា «ហានិភ័យនៃភាពអត់ការងារធ្វើ និងអតិផរណាខ្ពស់ បានកើនឡើង» ប៉ុន្តែថានៅពេលនេះ អ្នកបង្កើតគោលនយោបាយចាត់ទុកទីផ្សារការងារថា «រឹងមាំ» ព្រោះអត្រាគ្មានការងារធ្វើ ស្ថិតក្នុងកម្រិតទាបនៅឡើយ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


