ក្នុងខែតុលា ឆ្នាំ២០២៤ កម្ពុជាជាមួយប្រទេស១៨៦ផ្សេងទៀតបានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិឱ្យបញ្ចប់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកលើប្រទេសគុយបា។
សម្ដេចថាថា៖ «រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេតែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន។ ការកែសម្រួលប្រៀបដូចជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើងតែពេលនេះដេកក្បាលទៅកើតវិញ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវពលរដ្ឋសុំកុំឱ្យមានការរើសអើងលើជាតិសាសាសន៍បន្ទាប់ពីកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្ដេចស្នើសុំឱ្យពលរដ្ឋបន្តទុកចិត្តលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្ដិវិធី។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាមូលហេតុដែលកម្ពុជាប្ដឹងទៅ ICJ លើបញ្ហាព្រំដែនតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបី គឺដោយសារតែការចរចារលើតំបន់ទាំងនោះបានជាប់គាំងហើយ។
សមាជិកក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីប្រទេសនេះប្រកាសមិនគោរពយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើរឿងក្ដីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២។
រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការយកករណីព្រំដែនកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិគឺបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្ដិវិធី ដែលខុសពីការប្រើកម្លាំងវាយឆ្មក់ប្រដាប់អាវុធចូលដោយបំពានក្នុងទឹកដីនៃរដ្ឋអធិបតេយ្យ។
ដី២ហិកតាដែលយកមកសាងសង់នេះគឺជាដីរបស់ស្ថានីយទូរទស្សន៍បាយ័នដែលមានតម្លៃជាង១០លានដុល្លារ។