ថៃនៅតែមិនទទួលស្គាល់ និងមិនមានចំណាត់ការលើអ្នកទទួលខុសត្រូវដែលលួចចូលដីខ្មែរបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ បើទោះបីកម្ពុជាទាមទារឱ្យមានការស៊ើបអង្កេតលើករណីនេះក្ដី។
សម្ដេចតេជោ ហ៊ុន សែន នៅបន្តលើកឡើងថា «មានតែចោរទេដែលខ្លាចតុលាការ» និងស្នើឱ្យជប៉ុនជំរុញទៅប្រទេសថៃឱ្យមានភាពក្លាហានហ៊ានឡើងទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា។
អាជ្ញាធរកម្ពុជា និងថៃ បានសម្របសម្រួលឱ្យពលរដ្ឋប្រទេសទាំងពីរនៅជាប់គាំងនៅព្រំដែនប៉ោយប៉ែតបានត្រលប់ទៅប្រទេសវិញចាប់ពីម៉ោង៥ ដល់ម៉ោង៨ យប់ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនានេះមុននឹងបិទទាំងស្រុង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាស្មារតីរួបរួមជាតិរបស់ជាតិខ្មែរនៅពេលនេះគឺខ្ពស់ជាងពេលណាៗទាំងអស់។
សម្ដេចថារាល់វិធានការឆ្លើយតបរបស់កម្ពុជាទៅថៃគឺមានការគិតគូរ ផែនការ ទិន្នន័យ វាយតម្លៃ SWOT រួចរាល់អស់ហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅអ្នកនយោបាយ ជនរួមជាតិខ្មែរទាំងអស់រួបរួមគ្នាតែមួយប្រឆាំងសត្រូវខាងក្រៅ ដោយថាពេលនេះមិនមែនជាពេលដែលត្រូវបែកបាក់គ្នាទេ គឺជាពេលដែលត្រូវប្រឈមនឹងអ្នកជិតខាងរបស់យើង។ សម្ដេចក៏ផ្ដាំទៅអ្នកនយោបាយក្រៅប្រទេសម្នាក់ឱ្យគិតគូរពីបញ្ហាជាតិជាធំផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបញ្ហាច្រកព្រំដែនកម្ពុជា-ថៃនោះគឺសាមញ្ញបំផុត បើថៃខ្លួនឯងបើកព្រំដែនខ្លួនឯងវិញទៅស្ថានភាពព្រំដែននឹងត្រលប់ទៅដូចដើមវិញហើយ។ ការលើកឡើងនេះគឺបន្ទាប់ពីថៃបានព្យាយាមក្នុងការសុំចរចាជាមួយកម្ពុជាលើការបើកព្រំដែននេះ ខណៈខ្លួនជាអ្នកចាប់ផ្ដើមមុន។