សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរគ្រប់រូបដែលបង្ហាញនូវគាំទ្រទាំងសម្ភារៈ និងថវិកាជូនដល់កងទ័ពជួរខាងមុខ។ សម្ដេចថានេះជាតម្លៃនៃទឹកចិត្តដែលធ្វើឱ្យកងទ័ពមានភាពកក់ក្ដៅក្នុងការការពារទឹកដី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកព្រឹត្ដិការណ៍ថ្ងៃ២៨ ខែឧសភា ក្នុងការប៉ះទង្គិចគ្នាថាពេលនេះសម្ដេចបញ្ជារួចហើយថាបើថៃមិនព្រមដកថយពីកន្លែងប៉ះទង្គិចទេឱ្យប្រយុទ្ធតែម្ដង។
អតីតមេទ័ពលោក ញឹក ប៊ុនឆៃ បានលើកឡើងថាព្រំដែនកម្ពុជា-ថៃមានព្រំដែនច្បាស់លាស់ដែលធ្វើឡើងដោយបារាំង និងសៀម តាំងពីឆ្នាំ១៩០៤ ដែលធ្វើឱ្យប្រទេសទាំងពីរមិនមានបញ្ហាព្រំដែននោះទេ ទើបតែមានបញ្ហានៅឆ្នាំ២០០៨ ដោយសារគណៈរដ្ឋមន្ត្រីថៃពេលនោះគូរផែនទីថ្មី
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានលើកឡើងថាក្រុមនយោបាយជ្រុលនិយមនៅកម្ពុជាកើតឡើងពីការច្រណែនឈ្នានីសលើភាពជោគជ័យរបស់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានបណ្ដុះនូវការស្អប់ចងគំនុំបង្កើតឱ្យមានភាពវឹកវរក្នុងសង្គមឱ្យមនុស្សជាប់ពន្ធនាគារដើម្បីបម្រើឱ្យការច្រណែនរបស់ពួកគេប៉ុណ្ណោះ។
ប្រធានដឹកនាំអង្គប្រជុំ សម្ដេចតេជោ ហ៊ុន សែន បន្តសង្កត់ធ្ងន់លើការប្រឆាំងនយោបាយជ្រុលនិយម ដោយបញ្ជាក់ថាដរាបណានយោបាយជ្រុលនិយមនៅតែមាននោះកម្ពុជានៅតែមានហានិភ័យ។
សម្ព័ន្ធភាពគណបក្សនយោបាយបានសម្រេចទទួលស្គាល់គណបក្សសន្ដិភាពជាតិជាសមាជិកទី២៩ ក្នុងកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលរៀបចំនៅវិមាន៧ មករា ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ គណបក្សសម្ព័ន្ធភាពទាំង២៨ បានជួបប្រជុំគ្នានៅវិមាន ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពប្រធានគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន។