សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតី ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងមានសមាជិកចូលរួមសរុប១៨២រូប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកមាននិន្នាការនយោបាយសូមទុករឿងនយោបាយនិយាយពេលផ្សេង និងរួមគ្នាជាធ្លុងមួយលើកទឹកចិត្ត ឈរពីក្រោយកងទ័ពកម្ពុជាដើម្បីការពារទឹកដីកម្ពុជា។
សមាជិកសមាជរដ្ឋសភា ព្រឹទ្ធសភា ទាំង១៨២រូបនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះបានងើបឈរគោរពវិញ្ញាណក្ខន្តដល់ព្រិន្ធបាលឯក សួន រោន ដែលបានពលីជីវិតក្នុងហេតុការណ៍វាយឆ្មក់របស់ទាហានថៃនៅតំបន់មុំ៣ កាលពីចុងខែមុន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីមោទនភាពដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលគ្មានអ្វីសោះរហូតខ្ពស់មុខមាត់ដូចសព្វថ្ងៃ ដោយថាទាំងនេះគឺបានដោយសារធនធានមនុស្សរបស់កម្ពុជានិងឱកាសដែលកូនខ្មែរទទួលបានក្រោយបញ្ចប់សង្គ្រាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថានៅពេលខាងមុខក្រុមហ៊ុនមួយនឹងនឹងបើកនូវកម្ពុជាដើម្បីតម្លើងផ្គុំតួរថយន្ត Mercedes នាំចេញទៅក្រៅប្រទេស ដែលសម្ដេចថានេះគឺបានបង្ហាញសមត្ថភាពរបស់កូនខ្មែរដែលធ្វើឱ្យក្រុមហ៊ុនអន្តរជាតិធំៗចាប់អារម្មណ៍។
ម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់មន្ត្រីក្រោមឱវាទ ពិសេសអគ្គរាជទូតខ្មែរប្រចាំនៅបរទេសទាំងអស់បន្តបម្រើសេវាជូនដល់ពលរដ្ឋដោយគ្មានការរើសអើង ទោះបីមានពលរដ្ឋខ្មែរខ្លះមិនគាំទ្ររដ្ឋាភិបាលក្ដី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថាសម្ភារៈសឹកកម្ពុជាសម្រាប់ត្រៀមក្នុងយថាហេតុណាមួយនៃសង្គ្រាមមិនមែនមានត្រឹមអ្វីដែលបានឃើញលើបណ្ដាញសង្គមទេ។