សមាជរដ្ឋសភា ព្រឹទ្ធសភា បានបញ្ចប់ទៅនៅយប់ថ្ងៃទី៣ ខែមិថុនា ដោយបានអនុម័តសេចក្ដីសម្រេចចំនួន៣ទាក់ទងនឹងប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។
ថ្លែងក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្ត្រតេជោត្រូវបានពង្រាយគ្រប់តួអង្គនៃមេដឹកនាំគណបក្សប្រជាជនហើយ។
សម្ដេចថាគ្មានអ្នកណាចង់ឱ្យអ្នកណាឈឺទេគួរតែមានការប្រុងប្រយ័ត្នខ្លួនឯង។
សមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃលើកកងទ័ពកម្ពុជានៅតំបន់មុំបីកាលពីចុងខែឧសភា និងប្រកាសគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាយកបញ្ហាព្រំដែនដែលរកាំរកូសជាមួយថៃទៅដាក់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ។
ប្រធានសមាជរដ្ឋសភា ព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តប្រជុំសមាជឱ្យចប់ប្រធានបទទី២បន្តទៀតនៅយប់ថ្ងៃទី២ ខែមិថុនានេះ
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗតបទៅនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីសម្ដេចទទួលដំណឹងថាថៃចង់ប្រើផែនទី១លើ៥០ពាន់លើការវាស់វែងព្រំដែនដោយចិត្តឯង ដោយសម្ដេចចាត់ទុកថាជាការប្រមាទ និងបោកបញ្ឆោតដ៏ទុច្ចរិត។
អង្គសមាជរដ្ឋសភា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជានាំយកបញ្ហាព្រំដែនកម្ពុជាដែលមានទំនាស់ជាមួយថៃនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទតាមាន់ធំប្ដឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់។