ព័ត៌មានជាតិ
គុយបាអរគុណកម្ពុជាដែលបានប្រឆំាងទៅនឹងការហ៊ុំព័ទ្ធសេដ្ឋកិច្ចលើប្រទេសរបស់ខ្លួន
ឯកអគ្គរដ្ឋទូតប្រទេសគុយបាប្រចាំកម្ពុជាលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជាដែលប្រឆាំងនឹងការហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រទេសគុយបាកាលពីកន្លងមក ជាមួយគ្នានឹងការជំរុញឱ្យមានការវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀតផង។

ការលើកឡើងរបស់លោកស្រី មីឡេនណា នេះធ្វើឡើងក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះនៅវិមានរដ្ឋសភាកម្ពុជា ក្នុងរាជធានីភ្នំពេញ។
គួរឱ្យដឹងផងដែរថាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសគុយបាតាំងពីឆ្នាំ១៩៦០ បន្ទាប់ពីលោក Fidel Castro ឡើងកាន់អំណាចក្នុងប្រទេសនេះ។ ក្នុងខែតុលា ឆ្នាំ២០២៤ កម្ពុជាជាមួយប្រទេស១៨៦ផ្សេងទៀតបានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិឱ្យបញ្ចប់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកលើប្រទេសគុយបា។
ក្នុងជំនួបដែលធ្វើឡើងស្របពេលដែលទំនាក់ទំនងកម្ពុជា និងគុយឈានដល់អាយុកាល៦៥ឆ្នាំហើយ លោកស្រី មីឡេនណា បានយកលិខិតអបអរនៃខួបទំនាក់ទំនាក់របស់ប្រធានរដ្ឋសភាគុយបាមកប្រគល់ជូនសម្ដេចសភាធិបតីដោយផ្ទាល់ ជាមួយនឹងការអញ្ជើញសម្ដេចទៅទស្សនកិច្ចនៅប្រទេសគុយបាក្នុងពេលវេលាសមស្របខាងមុខផងដែរ។
លោកស្រី មីឡេនណា បានលើកឡើងថា៖ «គុយបាអរគុណដល់កម្ពុជា ដែលបានប្រឆំាងការហ៊ុំព័ទ្ធសេដ្ឋកិច្ចលើប្រទេសគុយបាកន្លងមក»។

ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាចំណងមិត្តភាពកម្ពុជា-គុយបា កាន់តែរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាជំនាន់ថ្មីថានឹងបន្តមរតកពីថ្នាក់ដឹកនាំជំនាន់មុនជាមួយគុយបាជានិច្ច គាំទ្រគ្នាទៅវិញទៅមកក្នុងនុងវេទិកាពហុភាគីនានាសំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។
សម្ដេចសភាធិបតី សង្ឃឹមថា៖ «កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរកម្ពុជា -គុយបា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងត្រូវបានលើកកម្ពស់ និងពង្រីកកាន់តែទូលំទូលាយ ផ្អែកលើការជឿទុកចិត្តគ្នា គាំទ្រគ្នា គោរពគ្នាទៅវិញទៅមក និងនាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រជាជនទាំងសងខាងបន្ថែមទៀត»។

ទំនាក់ទំនងកម្ពុជា-គុយបា បានបង្កើតឡើងក្នុងទស្សវត្សឆ្នាំ១៩៦០ ដោយសម្ដេចព្រះនរោត្តម សីហនុ និងមេដឹកនាំគុយបានលោក Fidel Castro។ ប្រទេសកម្ពុជានិងគុយបាតែងតែរក្សាទំនាក់ទំនងនេះរហូតមកនិងកាន់តែបង្កើនឡើងខ្លាំងឡើងក្នុងពេលដែលខ្មែរក្រហមដួលរលំទៅនៅឆ្នាំ១៩៧៩ ដែលពេលនោះគុយបាបានបញ្ជូនជំនួយជាច្រើនដល់កម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
នយោបាយ៦ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
សន្តិសុខសង្គម៦ ម៉ោង ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ