អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta មិនបានមើលឃើញក្រុមណាមួយល្អជាងក្រុមរបស់ខ្លួននៅក្នុងពាន Champions League រដូវកាលនេះទេ ទោះបីក្រុមលោកទើបតែធ្លាក់ចេញពីពានកំពូលរបស់ អឺរ៉ុប ក្រោមថ្វីជើងក្រុម Paris Saint-Germain ក៏ដោយ។
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា និងបច្ចុប្បន្នជាកីឡាកររបស់ក្លិប Win Streak វឿន វាសនា ត្រូវបានគេចាត់ទុកជាកីឡាករ ដែលមានប្រជាប្រិយភាពបំផុតនៅ តៃវ៉ាន់។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បានបង្ហាញឆន្ទៈមុតមាំ ដោយសន្យានឹងយកពាន Champions League ជូនអ្នកគាំទ្រ និងក្លិបឱ្យបាន ក្រោយធ្លាក់ចេញពីពានកំពូលរបស់ អឺរ៉ុប មួយនេះក្រោមថ្វីជើង Inter Milan កាលពីយប់មិញ។
ក្លិបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាប Antony ពីក្រុមបិសាចក្រហម Manchester United។
ជាដំណឹងផ្លូវការ គឺកីឡាករពេជ្រ សម្បត្តិ របស់កម្ពុជា នឹងត្រូវជួបគ្នាជាមួយជើងខ្លាំង អេស្ប៉ាញ Mario Alvarez នៅកោះពេជ្រ នាថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ឆ្នាំ ២០២៥ ដែលនឹងផ្សាយផ្ទាល់លេីកញ្ចក់ទូរទស្សន៍ BTV News និងផេក BTV News។
ក្លិបអធិរាជស Real Madrid កំពុងចាប់អារម្មណ៍លើកីឡាករ William Saliba របស់ Arsenal និងបានចាត់ទុកខ្សែការពារសញ្ជាតិ បារាំង រូបនេះជាគោលដៅផ្ទេរដ៏មានសក្តានុពលនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសបញ្ជីឈ្មោះកីឡាករទាំអ ២៣ នាក់ជាផ្លូវការ ដើម្បីត្រៀមជួបជាមួយក្រុម Inter Milan ក្នុងពានរង្វាន់ Champions League។