កីឡា
Real Madrid ចង់បានខ្សែការពារឆ្នើមនៅ Premier League ម្នាក់ទៀត បន្ទាប់ពី Arnold
ក្លិបអធិរាជស Real Madrid កំពុងចាប់អារម្មណ៍លើកីឡាករ William Saliba របស់ Arsenal និងបានចាត់ទុកខ្សែការពារសញ្ជាតិ បារាំង រូបនេះជាគោលដៅផ្ទេរដ៏មានសក្តានុពលនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន បារាំង L’Equipe បានឱ្យដឹងថា ក្លិបយក្ស អេស្ប៉ាញ បានទាក់ទងជាមួយ Saliba រួចរាល់ហើយអំពីការផ្ទេរនេះ ហើយជំហានបន្ទាប់ ពួកគេនឹងព្យាយាមចរចាជាមួយ Arsenal វិញម្តងនារយៈពេលប៉ុន្មានខែខាងមុខទៀត។
Saliba គឺនៅសល់កិច្ចសន្យារយៈពេល ២ ឆ្នាំទៀតជាមួយ Arsenal ដូច្នេះនេះគឺជាឱកាសចុងក្រោយ ដែលក្រុមកាំភ្លើងធំអាចលក់ខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះបានក្នុងតម្លៃថ្លៃ។ យ៉ាងណា Arsenal កំពុងតែខិតខំមែនទែន ដើម្បីបញ្ចុះបញ្ចូលឱ្យ Saliba បន្តកិច្ចសន្យាថ្មី ប៉ុន្តែប្រភពពី L’Equipe ដដែលបានអះអាងថា Real Madrid គឺជាក្លិបមួយ ដែលអាចឆក់យកចិត្តខ្សែការពារសញ្ជាតិ បារាំង ឱ្យចាកចេញពីទឹកដី Emirates បាន។

មុនរដូវកាលថ្មីមកដល់ Real Madrid កំពុងគិតគូយ៉ាងហ្មត់ចត់អំពីការនាំចូលកីឡាករថ្មីមកពង្រឹងក្រុម ជាពិសេសនៅតំបន់ការពារ បន្ទាប់ពីឆ្លងកាត់រដូវកាលនេះ ពួកគេបានជួបការលំបាកជាច្រើន ដោយសារខ្សែការពារសំខាន់ៗមួយចំនួនបានរបួសជាបន្តបន្ទាប់ និងសុទ្ធតែសម្រាករយៈពេលវែងដូចជា Dani Carvajal, David Alaba និង Eder Militao ជាដើម។
ខណៈថ្មីៗនេះទើបមានដំណឹងថា ពួកគេកាន់តែកៀកនឹងចុះកិច្ចសន្យាយកបាន Trent Alexander Arnold ហើយឥឡូវនេះពួកគេបានដាក់ការចាប់អារម្មណ៍លើ Saliba ដែលជាខ្សែការពារឆ្នើមប្រចាំ Premier League និង Arsenal ម្នាក់ទៀត៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


