កីឡា
វឿន វាសនា បានក្លាយជាកីឡាករបាល់ទះមានប្រជាប្រិយភាពបំផុតនៅតៃវ៉ាន់
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា និងបច្ចុប្បន្នជាកីឡាកររបស់ក្លិប Win Streak វឿន វាសនា ត្រូវបានគេចាត់ទុកជាកីឡាករ ដែលមានប្រជាប្រិយភាពបំផុតនៅ កោះតៃវ៉ាន់។

កីឡាករបាល់ទះឆ្នើមកម្ពស់ ១.៩៨ ម៉ែត្រមកពីខេត្ត បាត់ដំបង រូបនេះបានចូលរួមជាមួយក្លិប Win Streak កាលពីឆ្នាំ ២០២៣ ខណៈក្នុងការលេងនៅទីនេះ ២ រដូវកាលកន្លងមក វាសនា បានជួយឱ្យក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Taichung ឈ្នះពានលីគ TVL ពីរឆ្នាំជាប់ៗគ្នា។ រូបគេបានឈ្នះពានឯកត្តជនដល់ទៅ ៣ ម្នាក់ឯង បន្ទាប់ពីជួយឱ្យ Win Streak ឈ្នះពាន TVL រដូវកាល ២០២៤-២០២៥។

វឿន វាសនា បច្ចុប្បន្នទទួលបានប្រជាប្រិយភាពខ្លាំងមែនទែននៅ តៃវ៉ាន់។ ជាក់ស្តែងសូម្បីការប្រកួតប្រជែងក្នុងពានរង្វាន់ Win Streak Volleyball Invitational 2025 ដែលទើបបញ្ចប់ថ្មីៗនេះ រូបគេត្រូវបានកម្មវិធីទាំងមូលដាក់រូបតំណាងធំជាងគេនៅលើបដាផ្សព្វផ្សាយតែម្តង ហើយរូបរបស់កីឡាករកម្ពុជារូបនេះក៏ត្រូវបានផ្សព្វផ្សាយពេញដងវិថីនានានៅទីក្រុង Taichung ផងដែរ។

ចំណែកក្នុងពេលថ្មីៗនេះវិញ វឿន វាសនា បានចូលរួមក្នុងកម្មវិធីមួយ ហើយត្រូវបានអ្នកគាំទ្រទាំងបុរស និងនារីជាច្រើនបានចោមរោមសុំឲ្យចុះហត្ថលេខា ដែលបញ្ជាក់ពីការគោរពស្រឡាញ់ និងការគាំទ្ររបស់ពួកគេទៅលើកីឡាករកម្ពុជារូបនេះ។

គួរដឹងថា វឿន វាសនា គឺជាកីឡាករដ៏សំខាន់បំផុតម្នាក់របស់ Win Streak បច្ចុប្បន្ន ហើយបើតាមអ្វីដែលលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បញ្ជាក់ គឺរូបគេទទួលបានប្រាក់ពលកម្មនៅទីនោះចំនួនជិត ២០ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


