កីឡា
Arteta អះអាងថា គ្មានក្រុមណាល្អជាង Arsenal ទេ ក្នុងពាន UCL ឆ្នាំនេះ
អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta មិនបានមើលឃើញក្រុមណាមួយល្អជាងក្រុមរបស់ខ្លួននៅក្នុងពាន Champions League រដូវកាលនេះទេ ទោះបីក្រុមលោកទើបតែធ្លាក់ចេញពីពានកំពូលរបស់ អឺរ៉ុប ក្រោមថ្វីជើងក្រុម Paris Saint-Germain ក៏ដោយ។

នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ៨ ខែ ឧសភា ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពាន UCL ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពួកគេបរាជ័យក្រោមថ្វីជើងក្រុមអ្នកមានបារាំង PSG ក្នុងការប្រកួតជើងទី ២ ដោយលទ្ធផល ២-១ ខណៈសរុបទាំង ២ ជើង ពួកគេចាញ់ ៣-១។

ក្រោយចប់ការប្រកួតភ្លាម លោក Arteta បានលើកឡើងយ៉ាងគួរឱ្យចាប់អារម្មណ៍ថា ៖ «ខ្ញុំពិតជាមានមោទកភាពចំពោះកីឡាករខ្លាំងណាស់។ ចំពោះអ្វីដែលខ្ញុំបានឃើញ គឺ ១០០% ខ្ញុំមិនគិតថា មានក្រុមណាល្អជាង Arsenal ក្នុងការប្រកួតប្រជែងពាននេះឡើយ ប៉ុន្តែពួកយើងត្រូវធ្លាក់ចេញហើយ»។

សូមបញ្ជាក់ថា Arsenal នៅក្នុងរដូវកាលនេះ ដែលស្ថិតក្រោមការដឹកនាំរបស់លោក Arteta គឺពុំបានឈ្នះណាមួយឡើយ ដែលពួកគេមានវត្តមានក្នុងការប្រកួតប្រជែង រួមមាន Premier League, FA Cup, Carabao Cup និង Champions League៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BBC
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


