កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak រកបានពិន្ទុច្រើនជាងគេប្រចាំក្រុមជាថ្មី អំឡុងការប្រកួតក្រុម Win Streak យកឈ្នះលើក្រុម Taoyuan Cloud Leopard ក្នុងសប្តាហ៍ទី ២១ នៃលីគបាល់ទះអាជីព តៃវ៉ាន់ (TPVL)។
កីឡាករគុនខ្មែរចំនួន ៦ នាក់ បានចេញទៅប្រកួតនៅប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃ អាទិត្យ ទី ២២ ខែ មីនា ឆ្នាំ ២០២៦ ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយពួកគេទាំង ៦ នាក់សុទ្ធតែទទួលបានជ័យជម្នះ។
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតនឹងក្លាយជាជើងឯកលីគកំពូល កម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ ដោយត្រូវការឈ្នះតែ ២ ប្រកួតទៀតប៉ុណ្ណោះ បន្ទាប់ពីក្រុមគូប្រជែង ភ្នំពេញក្រោន ចាញ់ក្រុម ណាហ្គាវើលដ៍ ខណៈពួកគេស្មើក្រុម បឹងកេត ក្នុងការប្រកួតសប្តាហ៍ទី ២៤។
ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah កំពុងបង្ហាញភាពលេចធ្លោខ្លាំង ដោយក្លាយជាកីឡាករក្នុងលីគ កម្ពុជា តែម្នាក់គត់ អាចស៊ុតបញ្ចូលទីគ្រប់កម្មវិធី ដែលរូបគេបានលេង។
សហព័ន្ធកីឡាជឺជីតស៊ូ កម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃ សុក្រ ទី ២០ ខែ មីនា ឆ្នាំ ២០២៦ នេះ បានចុះកិច្ចសន្យាជាមួយយុវតីកូនកាត់ខ្មែរ-ហ្វីលីពីន ហ្សារ៉ា (Zara) ដើម្បីក្លាយជាអត្តពលិកយុវជនថ្នាលរបស់ កម្ពុជា។
ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២០២៦ នេះ បានបានបំបែកកំណត់ត្រាកាលពីរដូវកាល ២០១៦-២០១៧ ដោយមានការធ្លាយគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅផ្លូវ ក្លាយជាក្រុមជោគជ័យបំផុតនៅរដូវកាល ២០២៥-២០២៦ នេះ ដោយអាចមានឱកាសឈ្នះពានរង្វាន់ដល់ទៅ ៤ ក្នុងមួយរដូវកាលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។