កីឡាករគុនខ្មែរចំនួន ៦ រូប នឹងចេញទៅប្រកួតនៅប្រទេស កូរ៉េខាងត្បូង នាខែ មីនា ឆ្នាំ ២០២៦ នេះ ក្នុងនោះមានទាំងកីឡាករវ័យក្មេងកំពុងឡើងសមត្ថភាព និងកីឡាកររៀមច្បងលំដាប់ A របស់ កម្ពុជា។
លីគ កម្ពុជា បានវ៉ា ហុងកុង ឡើងមកកាន់ចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ នៃតារាងចំណាត់ថ្នាក់ក្លិប AFC វិញ ក្រោយបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League ប្រចាំតំបន់ខាងកើត។
លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហើបអំពីផែនការនៃការលេងរបស់ក្រុមលោកទល់ ភ្នំពេញក្រោន នាល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា នេះ នឹងមិនលេងទប់នោះទេ ទោះកាលពីជើងទី ១ បានយកឈ្នះក្នុងលទ្ធផលរហូតដល់ទៅ ៤-១ ក៏ដោយ។
គ្រូបង្វឹករបស់ក្រុម ភ្នំពេញក្រោន លោក Oleg Starinsky បានបង្ហាញក្តីសង្ឃឹមមុតមាំចំពោះក្រុមរបស់លោក ដើម្បីវាយបកយកឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge league នៅថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ស្អែកនេះ។
អតីតគ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានលើកឡើងយ៉ាងចាប់អារម្មណ៍ ពីក្រុម ភ្នំពេញក្រោន នឹងអាចមានលទ្ធភាពវាយបកយកឈ្នះក្រុម ព្រះខ័នរាជស្វាយរៀង នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League បាន។
នៅថ្ងៃ ពុធ ទី ១១ ខែ មីនា ឆ្នាំ ២០២៦ នេះ មាន ២ គូទៀត ត្រូវជួបគ្នាជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ ដើម្បីសម្រេចរកក្រុមខ្លាំង ២ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមអធិរាជស Real Madrid នឹងបាត់បង់កីឡាករសំខាន់ៗដល់ទៅ ៧ នាក់ សម្រាប់ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League ទល់ក្រុម Manchester City នៅថ្ងៃទី ១២ ខែ មីនា ឆាប់ៗនេះ។